ទិវាជំងឺរបេងពិភពលោក (ថ្ងៃទី២៤ខែមិនា) - ប្រទេសវៀតណាមកំណត់ផែនការបញ្ចប់កំចាត់ជំងឺរបេងនាឆ្នាំ ២០៣០

(VOVWORLD) - ឆ្លើយបទសម្ភាសន៍ក្នុងឱកាសទិវាបង្ការនិងប្រឆាំងជំងឺរបេងពិភពលោក (ថ្ងៃទី ២៤ខែមិនា) នាយកមន្ទីរពេទ្យសួតមជ្ឈិម និងជាប្រធានកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាតិ លោក  Nguyen Viet Nhung បានមានប្រសាសន៍ថា គោលដៅមូលដ្ឋានដែលវៀតណាមបានកំណត់គឺត្រូវបញ្ចប់ការកំចាត់ជំងឺរបេងក្នុងឆ្នាំ២០៣០។
ទិវាជំងឺរបេងពិភពលោក (ថ្ងៃទី២៤ខែមិនា) - ប្រទេសវៀតណាមកំណត់ផែនការបញ្ចប់កំចាត់ជំងឺរបេងនាឆ្នាំ ២០៣០ - ảnh 1 ការធ្វើតេស្តរកជំងឺរបេងនៅមន្ទីរពេទ្យរបេងនិងមន្ទីរពេទ្យសួត Hai Phong  (រូបថត៖ TTXVN)

 ដើម្បីសម្រេចបាននូវគោលដៅនេះ ជាដំបូងគឺចាំបាច់ត្រូវរកឃើញជំងឺរបេងគ្រប់ប្រភេទឲ្យបានច្រើននិងលឿនបំផុត ដើម្បីព្យាបាលបានជាសះស្បើយនិងទប់ស្កាត់ការឆ្លងរាលដាល។ ទីពីរគឺត្រូវចាត់វិធានការឲ្យបានឆាប់ៗ ពោលគឺត្រូវការព្យាបាលឲ្យទាន់ពេលវេលាសំរាប់ករណីជំងឺរបេងដែលនៅតែសំងំជម្ងឺជាពិសេសសម្រាប់អ្នកដែលមានហានិភ័យកើតជំងឺរបេង។

កម្មវិធីជាតិប្រឆាំងនឹងជំងឺរបេង បានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីត្រៀម ដាក់ជូននាយករដ្ឋមន្រ្តីវៀតណាម អនុម័តលើ“កម្មវិធីសកម្មភាពជាតិដើម្បីបញ្ចប់កំចាត់ជំងឺរបេងដល់ឆ្នាំ ២០៣០”។ ក្នុងនោះ ប្តេជ្ញាចិត្តបញ្ចប់កំចាត់ជំងឺរបេងពីរដ្ឋាភិបាលប្រព័ន្ធនយោបាយ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រសួងសុខាភិបាលនិងប្រជាជនផងដែរ។ ទន្ទឹមនឹងនោះ បង្កើតរបត់ថ្មីក្នុងវិស័យបច្ចេកវិទ្យា មធ្យោបាយធ្វើតេស្តរោគវិនិច្ឆ័យ និងនាំមកនូវសេវាកម្មដល់ប្រជាជន វៀតណាមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ