ទិវាបុណ្យ ITEC 2014 ពោពេញទៅដោយចំណងមិត្តភាពវៀតណម-ឥណ្ឌា
|
ទិវាបុណ្យ ITEC 2014 ពោពេញទៅដោយចំណងមិត្តភាពវៀតណម-ឥណ្ឌា (Image: VNA) |
(VOVworld) - នាយប់ថ្ងៃទី ១៨ ធ្នូ នៅរដ្ឋធានីហាណូយ (វៀតណាម) ស្ថានទូតឥណ្ឌា ប្រចាំនៅវៀតណាមបានរៀបចំទិវាបុណ្យ “ITEC 2014” ដែលជាទិវាបុណ្យរបស់អតីត និស្សិតចូលរួមកម្មវិធីអាហារូបករណ៍សេដ្ឋកិច្ច-បច្ចេកទេសឥណ្ឌា ក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ៥០ នៃទិវាបង្កើតកម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំរវាង វៀតណាមនិងឥណ្ឌា។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម
លោកស្រី Preeti Saran បានលើកច្បាប់ថា៖ ទិវាបុណ្យ ITEC ត្រូវបានរំលឹកខួបអនុស្សរវរីយ៍ក្នុងកាលៈទេៈដែលទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាអភិវឌ្ឍន៍ដ៏
ល្អប្រសើរ។ បណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បាននាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាឡើងកំពស់ថ្មីមួយ។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម លោក Bui Van Ga មានគោល
បំណងថា៖ នាពេលខាងមុខ ឥណ្ឌានឹងបន្តជួយឧបត្ថម្ភវៀតណាមថែមទៀត រួម
ចំណែកបង្កើនការ យោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង ២
ឲ្យបានខ្លាំងក្លា៕