ទិវាបុណ្យអាស៊ាននៅប្រទេសកាណាដា៖ ឱកាសបង្កើនការជូបប្រាស្រ័យ និងតភ្ជាប់

(VOVWORLD) -នាថ្ងៃទី ១៨ សីហា ស្ថានទូតបណ្ដាប្រទេសអាស៊ាន ប្រចាំនៅកាណាដា បានរៀបចំទិវាបុណ្យអាស៊ានដោយមានសកម្មភាពលេងកំសាន្តសប្បាយជាច្រើន សម្រាប់មនុស្សគ្រប់វ័យ។ 
ទិវាបុណ្យអាស៊ាននៅប្រទេសកាណាដា៖ ឱកាសបង្កើនការជូបប្រាស្រ័យ និងតភ្ជាប់ - ảnh 1ទិវាបុណ្យអាស៊ាននៅប្រទេសកាណាដា (THX/TTXVN)

នេះគឺជាសកម្មភាពជាប្រចាំឆ្នាំរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅប្រទេសកាណាដា រួមមាន ស្ថានទូតនៃប្រទេសចំនួន ៧ គឺ ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

ទិវាបុណ្យនេះបានប្រព្រឹត្តិទៅនៅ ឧទ្យាន Vincent Massey នៅទីក្រុង អូតាវ៉ាដោយមានការចូលរួមរបស់មនុស្សរាប់រយនាក់ មកពីស្ថាប័នតំណាងបណ្ដាប្រទេសអាស៊ានប្រចាំនៅកាណាដា។តំណាងក្រសួងការបរទេសកាណាដាក៏បានមកចូលរួមកម្មវិធីនេះដែរតាមប្រធានប្ដូរវេននៃគណកម្មាធិការអាស៊ានប្រចាំនៅកាណាដា ឧត្តមស្នងការ ប្រ៊ុយណេលោក Haji Ahmad ថា នេះមិនត្រឹមជាឱកាសលើកតម្កើងតម្លៃ និងស្មារតីអាស៊ានប៉ុណ្ណោះទេ ថែមទាំងបង្កើនការជួបប្រាស្រ័យ និងតភ្ជាប់រវាង អាស៊ាន និងកាណាដាទៀតផង។

ដើម្បីបង្កើតទីធ្លាលេងសម្រាប់មនុស្សគ្រប់រូបនោះ គណៈចាត់តាំងបានរៀបចំកន្លែងលេងសម្រាប់កុមារ និង មនុស្សពេញវ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ