ធនាគារពិភពលោក អំពាវនាវឱ្យវិនិយោគិនលុបបំណុលសម្រាប់ប្រទេសក្រីក្រ
(VOVWORLD) - ប្រធានធនាគារពិភពលោក (WB) លោក David Malpass បានឲ្យដឹងថាជំងឺរាតត្បាតCOVID-19 អាចបង្កឱ្យមានវិបត្តិបំណុលនៅក្នុងប្រទេសមួយចំនួន ហេតុដូច្នេះវិនិយោគិន ត្រូវតែត្រៀមខ្លួន មានទម្រង់មួយចំនួនដើម្បីជួយសង្គ្រោះប្រទេសទាំងនេះដូចជាការលុបចោលបំណុល។
ប្រជាជនពាក់ម៉ាសដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅAbidjan ប្រទេស Cote d'Ivoire (រូបចត៖ AFP / VNA |
កាសែតអាជីវកម្ម Handelsblatt (ប្រទេសអាឡឺម៉ង់) បានដកស្រង់សម្តីរបស់លោក David Malpass នៅក្នុងបទសម្ភាសន៍ជាមួយកាសែតនេះកាលពីថ្ងៃទី ៤ ខែតុលា ដោយអះអាងថាប្រទេសមួយចំនួន ប្រហែលជាមិនអាចសងបំណុលបានទេ ហេតុដូច្នេះ វិនិយោគិនក៏ត្រូវរៀបចំកាលវិភាគសងបំណុលឡើងវិញ ឬក៏លុបចោលបំណុលទាំងនេះផងដែរ។
លោកក៏បានចង្អុលបង្ហាញពីជំហានស្រដៀងគ្នានៅក្នុងវិបត្តិហិរញ្ញវត្ថុមុនៗនៅអាមេរិកឡាទីន និងគំនិតផ្តួចផ្តើមកាត់បន្ថយបំណុលសម្រាប់ប្រទេសដែលមានបំណុលខ្ពស់ក្នុងឆ្នាំ ១៩៩០ ផងដែរ។ គួរបញ្ជាក់ថា ក្នុងបរិបទដែលមានការព្រមានជាច្រើនថា ជំងឺរាតត្បាត Covid-19 អាចរុញច្រានប្រជាជនចំនួន ១០០ លាននាក់ អោយធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងនោះ ប្រធានធនាគារពិភពលោក បានអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភពីធនាគារឯកជន និងមូលនិធិវិនិយោគផងដែរ៕