និទាឃរដូវពោរពេញទៅដោយភាពសប្បាយរីករាយ សាមគ្គីនិងភាពកក់ក្តៅរបស់ ពុទ្ធបរិស័ទនៅឆែក

(VOVWORLD) -នាយប់ថ្ងៃទី៣មករា មជ្ឈឹមសមាគមពុទ្ធបរិស័ទ្ធវៀតណាមនៅសាធារ ណរដ្ឋឆែក បានរៀបចំពិធីរាត្រីសមោសរនិទាឃរដូវសុខចម្រើននៅរដ្ឋធានី Praha។ នៅទីនេះ ពុទ្ធ បរិស័ទរាប់រយអ្នកបានបួងសួងសូមភាពសុខសាន្តត្រានសម្រាប់ឆ្នាំថ្មី។


ព្រះដេជ្ជគុណ Thich Thanh Huong ប្រធានមជ្ឈឹមសមាគមពុទ្ធបរិស័ទនៅសាធា រណរដ្ឋឆែក បានឲ្យដឹងថា ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់ពុទ្ធបរិស័ទទាំងអស់ និយាយដោយឡែកនិងសហគមន៍ជនវៀតណាមនៅឆែកសាមគ្គីគ្នាដើម្បីកសាង សហ គមន៍ រួមចំណែកអភិវឌ្ឍន៍ប្រ ទេសវៀតណាម។

        ចូលរួមក្នុងព្រឹត្តិការណ៍នេះ ពុទ្ធសាសនិក Phan Thi Van នាមផ្លូវធម៌ Giac Hanh អាយុ៨៥ឆ្នាំបានចែករំលែកថា៖

        “រាត្រីសមោសរនេះបាននាំមកនូវភាពស្ងប់ក្នុងអារម្មណ៍ មិនត្រឹមតែសម្រាប់ខ្លួនឯង ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្រុមគួ្រសារទៀតផង។ រីឯកូនចៅរបស់ខ្ញុំ ប្រសិនបើបាន ចូលរួមកម្មវិធីដូច្នេះ គេនឹងទទួលបានក្តីស្រឡាញ់របស់មនុស្សគ្រប់រូប និងសេចក្តី ស្រឡាញ់របស់សហគមន៍ទាំងមូល”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ