និទាឃរដូវមកជាមួយជនវៀតណាមនៅប្រទេសគុយបានិងឆេក

(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅគុយបាទើបនឹងរៀបចំពិធីទទួល បុណ្យ
តេតសហគមន៍ ក្នុងឱកាសនិទាឃរដូវថ្មី២០១៥ ដោយមានការចូលរួម របស់កម្មា
ភិបាល បុគ្គលិកស្ថាប័នតំណាង និងគ្រួសារ​តំណាងអង្គភាពអាជីវកម្ម វៀតណាម រួមជាមួយសិក្សានុសិស្ស​ គ្រួសារអាណិកជនវៀតណាមដែលកំពុង រស់នៅប្រទេស
គុយបា។ ថ្លែងមតិក្នុងពិធីនាថ្ងៃទី២៧ធ្នូ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅគុយបា
លោក Duong Minh បានរំលឹកឡើងវិញព្រឹត្តការណ៍ លេចធ្លោលើពិភពលោកក្នុង
ឆ្នាំ២០១៤ ក៏ដូចជារាល់សកម្មភាពធំៗក្នុងទំនាក់ ទំនងទ្វេភាគីរវាងវៀតណាមជា
មួយគុយបា។ លោក Duong Minh បានប្រសិទ្ធិពរ ជូនសហគមន៍ជនវៀតណាម
ដែលកំពុងធ្វើការ សិក្សា និងរស់នៅគុយបា សុភាពល្អបរិបូរណ៍ បំពេញល្អការងារ បន្តការរួមចំណែកសម្រាប់កិច្ចការកសាង និងការពារមាតុ ប្រទេសក៏ដូចជាពូនជ្រុំ
ឲ្យចំណងមិត្តភាពរវាងវៀតណាមជាមួយគុយបា។

និទាឃរដូវមកជាមួយជនវៀតណាមនៅប្រទេសគុយបានិងឆេក - ảnh 1
សម្តែងសិល្បៈនៅទីក្រងCeska Lipa(រូបថតៈ baotintuc)

        ក្នុងពេលជាមួយគ្នានោះ នៅប្រទេសឆេក សហគមន៍ជនវៀតណាមនៅទីក្រុង Ceska Lipa និង Ceske Budejovice បានរៀបចំពិធីជួបមុខចុងឆ្នាំ និង ទស្សនាការសម្តែងសិល្បៈ របស់សិល្បៈករ សិល្បការិនីមកពីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ