នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនកត់ត្រាមានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីណាមួយឡើយ
(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២០ ខែកញ្ញា ដល់ម៉ោង ៦ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។
ការធ្វើតេស្តរកឃើញវីរុស SARS-CoV-2 (ប្រភព៖ TTXVN) |
គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២០ ខែកញ្ញា ដល់ម៉ោង ៦ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមនៅតែកត់ត្រាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ១.០៦៨ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៩៤២ បានជាសះស្បើយ។
ហេតុដូច្នេះមានតែ ១២៦ ករណីប៉ុណ្ណោះ ដែលកំពុងបន្តព្យាបាលនៅតាមមណ្ឌលសុខភាព ហើយមានតែអ្នកស្លាប់ចំនួន ៣៥ នាក់៕