នាព្រឹកថ្ងៃទី ២២ ខែសីហា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ
(VOVWORLD) - វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ បានជាសះ ស្បើយចំនួន ៥៤៧/១០០៩ នាក់ ហើយមានអ្នកជំងឺចំនួន ២៥ នាក់បានស្លាប់ផងដែរ។
(រូបថត៖ TTXVN) |
យោងតាមរបាយការណ៍របស់ គណកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២១ ខែសីហា រហូតដល់ម៉ោង ៦ ថ្ងៃទី ២២ ខែសីហា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។
សូមបញ្ជាក់ថានាបច្ចុប្បន្ន វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ បានជាសះ ស្បើយចំនួន ៥៤៧/១០០៩ នាក់ ហើយមានអ្នកជំងឺចំនួន ២៥ នាក់បានស្លាប់ផងដែរ៕