នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្សនិងជា ប្រធានរដ្ឋចិនលោក Xi Jinping
(VOVworld)-នាល្ងាចថ្ងៃទី៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយ អគ្គលេខាបក្ស
និងជាប្រធានរដ្ឋចិនលោក Xi Jinping។ នៅទីនេះ នាយករដ្ឋ មន្ត្រី Nguyen Tan Dung បានស្នើភាគីទាំងពីរ រក្សាការជួបប្រាស្រ័យនិង ផ្លាស់ប្តូរជាន់់ខ្ពស់ សំដៅបង្កើននូវ
ទំនុកទុកចិត្តនយោបាយ ដើម្បីជម្រុញរាល់ យន្តការសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននិងតំបន់នានានៃភាគីទាំងពីរ និងបង្កើនការជួបប្រាស្រ័យប្រជាជន។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្ស
និងជា ប្រធានរដ្ឋចិនលោក Xi Jinping |
លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរភាគីចិន បង្កលក្ខណៈងាយ
ស្រួល សម្រាប់ទំនិញវៀតណាមនាំចូលចិនច្រើនថែមទៀត ។ ចំពោះបញ្ហាសមុទ្រ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តយ៉ាង
ត្រឹមត្រូវរាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់ ស្តីពីបញ្ហាសមុទ្រ ជាពិសេស គឺកិច្ចព្រមព្រៀងស្តីពីគោលការណ៍សារវ័ន្ត សំដៅបញ្ជាណែនាំដោះស្រាយបញ្ហានៅ
សមុទ្រខាងកើតរវាងវៀតណាមនិង ចិន ដោយសកម្មភាពជាក់ស្តែង ព្រមទាំងអនុវត្
តល្អនូវយន្តការចរចារថ្នាក់រដ្ឋា ភិបាល ស្តីពីព្រំដែនខ័ណ្ឌសីមារវាងវៀតណាមជាមួយ
ចិន តាមរយៈបណ្តា កិច្ចចរចារសន្តិភាពផងដែរ។ រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី
ក៏បាន ស្នើរឲ្យភាគីចិនរួមជាមួយវៀតណាម នាំមុខក្នុងការអនុវត្តយ៉ាងត្រឹមត្រូវនិង
ពេញលេញ នូវសេចក្តីថ្លែងការណ៍ស្តីពីការបតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាង
កើត (DOC) និងកសាងប្រកបដោយប្រសិទ្ធិភាពនូវក្រមប្រតិបត្តិតំបន់នៅ សមុទ្រ
ខាងកើត(COC) យ៉ាងឆាប់ៗ។
|
នៅទីនេះ អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានដាក់ ចេញ
ទិសដៅសហប្រតិបត្តិការ ចំនួន៤រវាងចិននិងវៀតណាមនាពេលខាង មុខ។ ហើយរីឯបញ្ហាសមុទ្រខាងកើត លោក Xi Jinping បានឲ្យដឹងថា ភាគីទាំងពីរត្រូវ
ម្ចាស់ការយ៉ាងល្អរាល់ការខ្វែងគំនិត។ចំពោះបញ្ហាតំបន់និង អន្តរជាតិ លោកXi
Jinping បានអះអាងថា ចិនគាំទ្រវៀតណាមពង្រីកតួនាទីក្នុងបណ្តាដំណើការ
អភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ និង ស្នើរចិនបង្កើនការរួមសហការនៅបណ្តា
វេទិការពហុភាគី៕