នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រ ចាំនៅវៀតណាម លោក Bruno Angelet។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម (រូបថតៈ TTXVN)
|
សម្តែងក្តីសោមនស្សរីករាយដែលបានជួបលោក Bruno Angelet ជាថ្មីម្តងទៀត បន្ទាប់ពីសន្និសីទជួបប្រាស្រ័យអឺរ៉ុប ២០១៨ (Meet Europe)នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលក្រុមបេសកកម្ម EU បានរួមសហការជាមួយភាគី វៀតណាមរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នេះ នាថ្ងៃទី២៥ឧសភានៅទីក្រុងហា ណូយ ។ នាយរដ្ឋមន្ត្រីបានជឿជាក់ថា បន្ទាប់ពីសន្និសីទនេះ កិច្ចសប្រតិបត្តិការរវាងតំបន់នា នារបស់វៀតណាមនិងដៃគូ សហគ្រាសអឺរ៉ុបនឹងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំណងរវាងវៀតណាមជាមួយ EU និងប្រទេសសមា ជិក។ នាយករដ្ឋមន្ត្រីអះអាងថា វៀតណាមគោរពនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយអឺរ៉ុប។
ស្តីពីការអនុវត្តន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដៃគូនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ (PCA) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Bruno Angelet បានអញ្ជើញលើកឡើងនូវសំណើរនិងវិធានការមួយចំនួន សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងនោះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) បញ្ហាអនុវត្តកិច្ចព្រមព្រៀងក្រប ខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ (PCA) និងបញ្ហាដែលគណៈកម្មការអឺរ៉ុបដក “កាតលឿង” សម្រាប់ជលផលវៀតណាម។ល។ លោកឯកអគ្គរដ្ឋទូតមានបំណងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអាចឈានដល់ការចុះហត្ថលេខាលើ EVFTA នៅចុងឆ្នាំនេះផងដែរ៕