នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh

(VOVWORLD) - ថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យ Hoa Binh អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេដែលបានអនុម័ត ពង្រីកជាអតិបរមានូវសក្ដានុពលដ៏បែកពីគេ ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង; សម្រេចបាននូវទស្សនវិស័យ ចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍; បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតតម្លៃថ្មី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងមតិក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៣ មេសា នៅខេត្ត Hoa Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Hoa Binh ដើម្បីវាយតំលៃលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរ និងពិភាក្សាអំពីទិសដៅនិង ភារកិច្ចនាពេលខាងមុខផងដែរ។

ថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យ Hoa Binh អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេដែលបានអនុម័ត ពង្រីកជាអតិបរមានូវសក្ដានុពលដ៏បែកពីគេ ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង; សម្រេចបាននូវទស្សនវិស័យ ចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍; បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតតម្លៃថ្មី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Hoa Binh ត្រូវតែពង្រីកប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ; ផ្តោតលើឧស្សាហកម្មផលិត កែច្នៃ និងបច្ចេកវិទ្យាខ្ពស់; ទេសចរណ៍ធម្មជាតិ រមណីយដ្ឋាន កីឡា; កសិកម្មស្អាត សរីរាង្គ គុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ខេត្ត Hoa Binh ក៏ត្រូវលើកកំពស់ប្រសិទ្ធភាពនៃការតភ្ជាប់សេដ្ឋកិច្ច ធ្វើអាជីវកម្មបានល្អនូវតួនាទីតភ្ជាប់តំបន់ភាគពាយ័ព្យជាមួយរដ្ឋធានីហាណូយ និងតំបន់ដីសណ្ដទន្លេក្រហមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ