នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អគ្គលេខាធិការអ.ស.ប នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាដាច់ដោយឡែកជាមួយលោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អគ្គលេខាធិការអ.ស.ប នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាព្រឹកមិញនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម; រដ្ឋាភិបាលកូរ៉េខាងត្បូងបន្តជួយវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបកម្ម និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌; បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងប្រជាជនដើមកំណើតវៀតណាមនៅកូរ៉េខាងត្បូង មានជីវភាពរស់នៅប្រកបដោយស្ថិរភាព សុវត្ថិភាព និងបន្តមានឱកាសរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កូរ៉េខាងត្បូង និងវៀតណាម។ ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូងវិញបានបញ្ជាក់ពីការត្រៀមជាស្រេចសហការជាមួយវៀតណាមក្នុងវិស័យដែលកូរ៉េខាងត្បូងមានសក្កានុពល ហើយវៀតណាមមានតម្រូវការដូចជាការផ្លាស់ប្តូរឌីជីថល សន្តិសុខអ៊ីនធឺណិត និងបច្ចេកវិទ្យាជីវសាស្ត្រ។

មុននោះ នាល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថាឆ្នាំ ២០២៣ នឹងបន្តជាឆ្នាំដ៏លំបាកសម្រាប់ពិភពលោក ជាពិសេសបញ្ហាម៉ាក្រូសេដ្ឋកិច្ច ដូចជាអតិផរណា អត្រាប្តូរប្រាក់ ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនៃប្រទេសធំៗជាច្រើន  ជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ ទន្ទឹមនឹងនោះ វិបត្តិថាមពល វិបត្តិស្បៀងអាហារ... សុទ្ធតែជាបញ្ហាសកល ដែលទាមទារឱ្យមានការសម្របសម្រួលរវាងប្រទេសទាំងអស់។ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់ការប៉ះទង្គិចពីខាងក្រៅ និងកែលម្អការពឹងផ្អែកលើខ្លួនឯង ជាពិសេសផ្នែកសន្តិសុខហិរញ្ញវត្ថុ សន្តិសុខថាមពល និងសន្តិសុខស្បៀង។ អគ្គលេខាធិការ លោក  Antonio Guterres បានសម្តែងការពេញចិត្តលើការរួមចំណែករបស់វៀតណាមចំពោះអង្គការសហប្រជាជាតិ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ