នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កសាងកម្លាំងនគរបាលប្រជាជនមានរបៀបរៀបរយ ចំណាននិងទំនើប
(VOVWORLD) - នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមសន្និបាតនគរបាលទូទាំងប្រទេសលើកទី ៨០។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យកសាងកម្លាំងនគរបាលប្រជាជនប្រកបដោយរបៀបរៀបរយ ចំណាននិងទំនើបនាពេលខាងមុខ រួមចំណែកសម្រេចជោគជ័យនៃអនាគតរបស់ប្រទេសជាតិ...។ កម្លាំងនគរបាលត្រូវប្រកាន់ យ៉ាងខ្ជាប់ខ្ជួន ច្បាមជាប់យ៉ាងយកចិត្តទុកដាក់លើបណ្តាមូលដ្ឋានយុទ្ធសាស្ត្រ បំពេញយ៉ាងល្អនូវតួនាទីសេនាធិការចំពោះបក្សនិងរដ្ឋ។ ជាមួយគ្នានោះ រួមចំណែករក្សាស្ថិរភាពនយោបាយ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម បង្កើនទំនាក់ទំនងកិច្ចការបរទេស បង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ជាងនេះទៅទៀត ប្រយុទ្ធយ៉ាងសកម្ម និងទប់ស្កាត់ផែនការ និងសកម្មភាពបំផ្លិចបំផ្លាញនៃកម្លាំងអរិភាពនិងកម្លាំងប្រតិកិរិយា; ធ្វើសមកាលកម្មដាក់ពង្រាយគ្រប់ទិដ្ឋភាពនៃការងារដើម្បីធានាសន្តិសុខនយោបាយផ្ទៃក្នុង; ការពារដាច់ ខាតនូវសន្តិសុខនិងសុវត្ថិភាពនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាត ទូទាំងប្រទេសលើកទី ១៤ របស់បក្ស៕