នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់អំពីយថាទស្សន៍សន្តិភាពនៅឧបទ្វីប កូរ៉េ

(VOVWORLD) - នាថ្ងៃទី៣ ខែតុលា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee Nak-yon បានអំពាវនាវការ គាំទ្រពីសហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពយ៉ាងយូរអង្វែងនិងសម្បូររុងរឿងនៅលើឧបទ្វីបកូរ៉េ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់អំពីយថាទស្សន៍សន្តិភាពនៅឧបទ្វីប កូរ៉េ - ảnh 1 នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee Nak-yon

  ថ្លែងមតិក្នុងពិធីរំលឹករខួបនៃទិវាឯករាជ្យជាតិកូរ៉េខាងត្បូងនៅមណ្ឌលសំដែងសិល្បៈ SeJong លោក Lee Nak-yon បានសង្កត់ធ្ងន់ថារដ្ឋអំណាចរបស់លោកប្រធានាធិបតីគូរ៉េខាងត្បូងលោក Moon Jea In  កំពុង«លុបចោលរចនាសម្ព័ន្ធសង្គ្រាមត្រជាក់ចុងក្រោយនៅលើ ពិភពលោក» តាមរយៈការរៀបចំជំនួបកំពូលទី៣អន្តរកូរ៉េគិតត្រឹមតែក្នុងឆ្នាំនេះ។ លោក Lee Nak-yon ក៏បានពិពណ៌នាគំនិតផ្តួតផ្តើមនេះជា«ការធ្វើ ដំណើរការ ខ្លាំងក្លា» ឆ្ពោះទៅការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង ប្រកប ដោយសុខសន្តិភាពយ៉ាងយូរអង្វែងនិងសម្បូររុងរឿងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ