នាយករដ្ឋមន្ត្រីបានមកជូនពរបុណ្យតេតនៅខេត្ត Binh Thuan
(VOV) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកសាកសួរសុខទុក្ខជូនពរបុណ្យតេតកម្មាភិបាល យុទ្ធជនកងពលលេខ៦៨១កងទ័ពជើងទឹកនៅឃុំ Tien Thanh ទីក្រុង Phan Thiet។ |
VOV-ក្នុងឱកាសនិទាឃៈរដូវថ្មីឆ្នាំម្សាញ់សំរិទ២០១៣ នាព្រឹកថ្ងៃទី១៨កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបធ្វើការនិងជូនពរ
បុណ្យតេតបក្សភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Binh Thuan។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានមកសាកសួរសុខទុក្ខជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជន
កងពលលេខ៦៨១កងទ័ពជើងទឹកនៅឃុំ Tien Thanh ទីក្រុង Phan Thiet។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរបណ្ដាអង្គភាពត្រូវបន្តធ្វើល្អ
ការងារហ្វឹកហាត់លើកកំពស់ស្មារតីប្រុងប្រយ័ត្នត្រៀមជាស្រេចប្រយុទ្ធខ្ពស់។
ក៏នាព្រឹកថ្ងៃទី១៨កុម្ភៈនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកពិនិត្យសំណង់
ធារាសាស្ត្រទន្លេ Quao និងមកអូធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
នៅសារៈមន្ទីរហូជីមិញជាដើម។ នារសៀលថ្ងៃទី១៨កុម្ភៈថ្លែងមតិនៅពិធីធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹក ខេត្តត្រូវយកចិត្តទុកដាក់ជាពិសេសថែទាំអភិវឌ្ឍន៍កសិកម្មផ្សាភ្ជាប់នឹងការ
កសាងជនបទថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាខេត្ត Binh Thuan ត្រូវយកចិត្តទុកដាក់ទាក់ទាញវិនិយោគពិសេសគឺទាក់ទាញបណ្ដាប្រភពកំលាំង
ទៅក្នុងការកសាងហេដ្ឋានរចនាសម្ព័ន្ធគមនាគមដឹកជញ្ជូនធារាសាស្ត្រអគ្គិសនី
ទឹកស្អាតជាដើម៕
-VOV