នាយករដ្ឋមន្ត្រីបានមកសាកសួរសុខទុក្ខប្រជានេសាទត្រីតាំងទីលំនៅឡើងវិញ Thua Thien Hue

នាយករដ្ឋមន្ត្រីបានមកសាកសួរសុខទុក្ខប្រជានេសាទត្រីតាំងទីលំនៅឡើងវិញ  Thua Thien Hue - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារនៅមណ្ឌលតាំងទីលំនៅសំរាប់ប្រជានេសាទត្រី ស្រុក Huong Son ទីក្រុង Hue។

VOV-ក្នុងឪកាសដំណើរទស្សនកិច្ចនិងបំពេញការងារនៅខេត្ត Thua Thien
Hue នារសៀល​ថ្ងៃទី៧មេសា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារនៅមណ្ឌលតាំងទីលំនៅសំរាប់
ប្រជានេសាទត្រី ស្រុក Huong Son ទីក្រុង Hue។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានវាយ​តំលៃ​ខ្ពស់ការខំប្រឹងប្រែងរបស់បក្សភាគរដ្ឋអំណាចខេត្ត
Thua Thien Hue ដែលបានបង្កើត​ជីវភាពរស់នៅស្ថិរភាពលើដីគោកសំរាប់អ្នក នេសាទដែលពីយូមករស់នៅលើទន្លេ Huong។ នាយករដ្ឋមន្ត្រីបានសំណូមពរ
ខេត្ត Thua Thien Hue បន្ត​ជួយឧបត្ថម្ភប្រជាជននៅទីនេះមានបន្ថែមការងារធ្វើថ្មី
បង្កើនចំណូល លើកស្ទួយ​ជីវភាពរស់នៅ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមនិងកាត់ខ្សែបូរ
បើកសម្ភោធ​អាគារ​វប្បធម៍នាយឧត្តមសេនីយ៍ Le Duc Anh នៅស្រុក Phu Loc
ខេត្ត Thua Thien Hue ផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ