នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ Le Hong Phong។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ  Le Hong Phong។ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ Le Hong Phong


       VOV-នាព្រឹកថ្ងៃទី៤កញ្ញានាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន
​ចូលរួម​ពិធីបើកឆ្នាំសិក្សាថ្មីនៅវិទ្យាល័យជំនាញ Le Hong Phong ទីក្រុង​ហូជីមិញ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍នៃបុព្វហេតុ​អប់រំ ចាត់ ទុកនេះជាគោលនយោបាយជួរមុខក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ជា កត្តាមួយមានអត្ថន័យសំរេចកំណត់ដើម្បីកាត់បន្ថយភាពក្រីក្រជំរុញ​ឧស្សាហូបនីយកម្មអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា៖

        “សាលាវិទ្យាល័យជំនាញ Le Hong Phong និងបណ្ដាសាលាជំនាញក្នុង​ទូទាំងប្រទេសត្រូវមានតួនាទីរកឃើញនិងបណ្ដុះបណ្ដាលប្រភពធនធាន
មនុស្ស​គុណភាពខ្ពស់។ កម្មាភិបាលគ្រូបង្រៀនរបស់សាលាត្រូវយល់ដឹងក្នុង
ការកសាង​សាលាជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគុណភាពខ្ពស់របស់ទីក្រុង និងរបស់ប្រទេសជាតិ។ រដ្ឋាភិបាលបក្សភាគ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ដំបន់
នានាក្នុងទូទាំងប្រទេស​ត្រូវបង្កលក្ខណៈថែទាំវិនិយោគយ៉ាងខ្លាំងក្លាជាង ទៀតឲ្យបុព្វហេតុបណ្ដុះបណ្ដាលធនធានមនុស្ស។”

        ក៏នាព្រឹកថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួម​ពិធី​
បើក​ឆ្នាំសិក្សាថ្មី២០១២-២០១៣នៅសាលា Chu Van An ហាណូយ។ ថ្លែងមតិ
នៅ​ទី​នេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា៖

        “មោទនៈភាពជាសិក្សានុស្សិសរបស់សាលា Chu Van An ដែលបានបណ្ដុះ​បណ្ដាលចេញបណ្ដាថ្នាក់ដឹកនាំ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង បញ្ញាជន ប្អូនៗ​
ត្រូវ​ខំប្រឹងប្រែងពង្រីកនូវប្រពៃណីដ៏ល្អប្រសើរនោះ ខំប្រឹងប្រែងដើម្បីក្រោយ
នេះក្លាយ​ទៅជាពលរដ្ឋមានប្រយោជន៍ចំពោះប្រទេសជាតិ ឆ្លើយតបនឹងក្តី
សង្ឃឹមរបស់​គ្រួសារ​និង​សង្គម៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ