នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អបអរសាទរការបង្កើតជើងហោះហើរត្រង់វៀតណាម- Los Angeles
(VOVWORLD) - នាយករដ្ឋមន្ត្រី អបអរសាទរការបង្កើតជើងហោះហើរត្រង់វៀតណាម-Los Angeles។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះ អាងដូច្នេះ នៅក្នុងពិធីទទួលជួបជាមួយអភិបាលទីក្រុង Los Angeles អាមេរិក លោក Eric Garcetti នាព្រឹកថ្ងៃ ទី ២៨ខែកក្កដានៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលទីក្រុង Los Angeles អាមេរិក លោក Eric Garcetti |
ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-អាមេរិកនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ ថា វៀតណាមជានិច្ចកាល ចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខនិងមានបំណងជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែ អភិវឌ្ឍន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះ លោកមានបំណងចង់ឲ្យសហគ្រាសនានារបស់អាមេរិក ក្នុងនោះមានទាំងសហគ្រាសអាមេរិកដើមកំណើតវៀតណាម ជម្រុញឲ្យរដ្ឋាភិបាលអាមេរិក ទទួលស្គាល់យ៉ាងឆាប់ៗ បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋ California និងទីក្រុង Los Angeles បង្ក លកណៈងាយស្រួលសម្រាប់បងប្អូនជនជាតិអាមេរិកដើមកំណើតវៀតណាម ក្នុងការសិក្សាធ្វើពលកម្មនិងរស់នៅអាមរិកផងដែរ៕