នាយករដ្ឋមន្ត្រីវៀតណាមថ្លែងមតិបើក WEF អាស៊ីបូព៌ា២០១៣
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមថ្លែងមតិបើក WEF អាស៊ីបូព៌ា២០១៣។ (nguyentandung.org) |
VOV-“ការផ្ទេរប្តូរហ៊ានឆ្ពោះទៅសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព” ជា
ប្រធានបទរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា២០១៣បានបើកជាផ្លូវការនារសៀលថ្ងៃទី៦មិថុនានៅរដ្ឋធានី Naypyidaw ម៉ីយ៉ាន់ម៉ា។ ថ្លែងមតិនៅ
ពិធីបើកវេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វេទិការឆ្នាំនេះបានផ្តោតទៅលើការ
សមាហរណកម្មដំបន់និងផ្ទេរប្តូរគឺជាការជ្រើសរើសសមស្របហើយចំពេលវេលា។ ដំបន់អាស៊ីបូព៌ាកំពុងអភិវឌ្ឍន៍សកម្ម ជាកន្លែងប្រមូលផ្ដុំបណ្ដាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនិងខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជាមួយនិន្ននាការស្នូល
គឺសហប្រតិបត្តិការពហុកំរិតពហុវិស័យ។ នាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា
នេះជាឱកាសដ៏ធំធេងប៉ុន្តែក៏ទាមទាបណ្ដាប្រទេសត្រូវខំប្រឹងប្រែងផ្លាស់ប្តូរថ្មី។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសនានាការគាំទ្ររបស់បណ្ដាដៃគូអភិវឌ្ឍន៍នោះគឺការចូលរួមរបស់មណ្ឌលឯកជនគឺមិនអាចខ្វះបានឡើយ។
“ខ្ញុំអំពាវនាវអង្គភាពអាជីវកម្មវិនិយោគចូលបណ្ដាគំរោងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនៅដំបន់តាមបណ្ដោយរបៀងសេដ្ឋកិច្ចដើម្បីផលប្រយោជន៍របស់អង្គភាព
អាជីវកម្មសហគមន៍និងដំបន់ទាំងមូល។ រដ្ឋាភិបាលវៀតណាមត្រៀមជាស្រេចជួប
សន្ទនាជាមួយអង្គភាពអាជីវកម្មដើម្បីបន្តកែលំអរនិងបង្កើតបរិយាកាសអាជីវកម្ម
ទូលាយងាយស្រួលនិងធានាផលប្រយោជន៍របស់ភាគីទាំងអស់៕”
-VOV