នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ។

        VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋ
ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ Thongsing Thammavong នាព្រឹកថ្ងៃទី១២មិនា
នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀត
ណាមអញ្ចើញ​ ទៅបំពេញទស្សនកិច្ចនិងចូលរួមបណ្ដាសន្និសីទនៅឡាវ។

នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ។ - ảnh 1
នានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ចើញ ទៅបំពេញទស្សនកិច្ចនិងចូលរួមបណ្ដាសន្និសីទនៅឡាវ។

        នាព្រឹកថ្ងៃទី១២មិនានាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើអធិបតី​
សន្និសីទ​ជាន់ខ្ពស់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី៧។ នេះ
ជា​សន្និសីទជាន់ខ្ពស់ជាប្រចាំបានរៀបចំ២ឆ្នាំម្ដងជាមួយការចូលរួមរបស់
នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលនៃប្រទេសទាំង៣។ នាយករដ្ឋមន្ត្រី Nguyen Tan Dung
ក៏បានចូលរួម​សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-វៀត
ណាមលើកទី៦ ពិភាគ្សាអំពីវិស័យសហប្រតិបត្តិការជាក់ស្ដែងក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការរវាងប្រទេសទាក់ទិនទាំង៤ទៀតផង។

        បន្ទាប់នោះនាថ្ងៃទី១៣មិនានាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួម​សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawadi-Chao
Phraya​-Me Kong លើកទី៥ (ACMECS5)៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ