នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បំផុសចលនាប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ មេសា នៅស្រុក Da Bac ខេត្ត Hoa Binh នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-រង្វាន់មជ្ឈិម បានបំផុសចលនាប្រឡងប្រណាំងរួមដៃគ្នា “លុបបំបាត់ផ្ទះសំបែងបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅទូទាំងប្រទេស ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បំផុសចលនាប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien បានប្រគល់ថវិកាឧបត្ថម្ភពីមូលនិធិមជ្ឈិមដើម្បីជនក្រីក្រ ដល់ខេត្តភាគពាយ័ព្យចំនួន ៥ ភាគពាយ័ព្យ។ (រូបថត៖ VGP)
ពិធីនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ផ្ទាល់ និងតភ្ជាប់តាមប្រព័ន្ធអនឡាញរវាង ស្រុក Da Bac ខេត្ត Hoa Binh ជាមួយខេត្ត ក្រុងក្រោមឱវាទមជ្ឈិមទាំង ៦៣។ អញ្ជើញ ចូលរួមក៏មានប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien; ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan; ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ព្រមទាំង ប្រជាជនយ៉ាងច្រើនកុះករផងដែរ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម អង្គការវិជ្ជាជីវៈ អង្គការសង្គម សហជីព សហគមន៍ធុរកិច្ច អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស ចូលរួមជួយជ្រោមជ្រែងចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម តាម វិធីផ្សេងៗគ្នា ក្នុងលក្ខខណ្ឌល្អបំផុតតាមដែលអាចធ្វើទៅបាន។ ខិតខំប្រឹងប្រែង សម្រេចភារកិច្ចលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅឆ្នាំ២០២៥។ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ចលនាប្រឡងប្រណាំងរួមដៃគ្នា "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌ ទ្រោម" ដែលយើងរៀបចំថ្ងៃនេះ ក្នុងគោលដៅចលនាការសាងសង់ និងជួសជុលផ្ទះ ចំនួន ១៧ ម៉ឺនខ្នង សម្រាប់គ្រួសារក្រីក្រ និងជិតកម្រិតក្រីក្រទូទាំងប្រទេស ចាប់ពី ពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ការខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពដ៏ខ្លាំងក្លា របស់សហគមន៍ធុរកិច្ច និងប្រជាជន ខ្ញុំជឿជាក់លើចលនាប្រឡងប្រណាំងរួមដៃគ្នា “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅទូទាំងប្រទេសដោយមាន អត្ថន័យ មនុស្សធម៌ដ៏ជ្រាលជ្រៅ និងថ្លៃថ្នូរ នឹងទទួលបានការជួយជ្រោមជ្រែងនិងការគាំទ្រ យ៉ាងសកម្មពីអង្គការ បុគ្គល សង្គមទាំងមូល និងប្រជាជនទាំងមូល”។
បន្ទាប់ពីពិធីបំផុស គណៈកម្មាធិការរៀបចំប្រកាសថា បានរៃអង្គាសប្រាក់ បានចំនួន ៣៧៦ ពាន់លានដុង (ជាង ១៥ លានដុល្លារអាមេរិក)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Do Van Chien បានប្រគល់ថវិកាឧបត្ថម្ភពីមូលនិធិមជ្ឈិមដើម្បីជនក្រីក្រ ដល់ខេត្តភាគពាយ័ព្យចំនួន ៥ ហើយបានប្រគល់ផ្ទះដល់ប្រជាជនចំនួន ១០០ គ្រួសារនៅស្រុក Da Bac ខេត្ត Hoa Binh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ