នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានគណកម្មធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ)បានជួបសន្ទនាជាមយួនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong​(រូបថត៖ TTXVN)

(VOV)_នាពេលថ្ងៃត្រង់ ថ្ងៃទី ២១ មិនា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien
 Loong លោកជំទាវ និងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរីបាន​ចាប់ផ្ដើមអញ្ជើញ​មក
បំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម ។ ទទួលបដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្ត
ហោះ Tan Son Nhat ទីក្រុងហូជីមិញ មានវត្តមានរបស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស
វៀតណាមលោក Dang Dinh Quy អនុប្រធានប្រចាំការ​នៃ​គណកម្មធិការប្រជាជន
ទីក្រុងហូជីមិញលោក Le Thanh Liem។
នាពេលល្ងាចថ្ងៃទី ២១ មិនា ប្រធានគណកម្មធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​
លោក Nguyen Thanh Phong បានជួបសន្ទនាជាមយួនាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក
 Lee Hsien Loong  ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong
បានអះអាងថា រូបសណ្ឋានសហប្រតិបត្តិការ និងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​សិង្ហបុរី
 និងវៀតណាម ជាពិសេសគឺបណ្ដ​មណ្ឌលឧស្សហកម្មវៀតណាម​ សិង្ហបុរី (VSIP)  ដែល
ត្រូវបានសាងសង់នៅមូលដ្ឋានជាច្រើនរបស់វៀតណាម ហើយ​បាន​ដំណើរ​ការប្រកប
ដោយប្រសិទ្ធភាព​។ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong ជឿ​ជាក់ថា សហគមន៍
អង្គភាព​អាជីវកម្ម​សង្ហបុរី​នឹងបន្តជ្រើសទីក្រុងហូជីមិញ ក៏ដូចជាវៀតណាម​ជា
កន្លែងវិនិយោគប្រកប​ដោយជោគជ័យ ។
រីឯខ្លួនវិញ លោក Nguyen Thanh Phongបានវាយតម្លៃខ្ពស់​ការដែលសិង្ហបុរី​បន្ត
រក្សា​ការផ្ដល់​អាហារូបករណ៍​ដល់សិស្ស និស្សិត និងមន្ត្រីទីក្រុង ដោយ​ចូលរួមចំណែក
​លើក​កំពស់​គុណភាព​ប្រភព​ធនធានមនុស្ស វិនិយោគសាងសង់តំបន់ឧស្សហកម្ម
ម្ហូបអាហារអនាម័យ និងសាងសង់ទីក្រុងអរិយធម៌ ។ លោក Nguyen Thanh Phong
 បានបញ្ជាក់ថា៖
“អាជ្ញាធរទីក្រុងធានាបង្កលក្ខណៈឲ្យអ្នកវិនិយោគបរទេស ក្នុងនោះមាន​អ្នក
​វិនិយោគសិង្ហបុរីមកវិនិយោគប្រកបដោយប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់នៅទីក្រុង
ហូជីមិញ ។ យើងខ្ញុំជឿជាក់ថា ការវិនិយោគប្រកបដោយប្រសិទ្ធភាព​របស់​អ្នកវិនិ
យោគសិង្ហបុរីនឹងរួមចំណែកយ៉ាងច្រើនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
ទីក្រុង”​។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បាន​អញ្ជើញ​ទៅ​
ទស្សនាគំរោងការមួយចំនួន និងសម្ពោធមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មរបស់​បណ្ដាសម្ព័ន្ធ
ក្រុមហ៊ុនសិង្ហបិរី ដែលបានបណ្ដាក់ទុននៅទីក្រុងហូជីមិញផងដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ