នាយករដ្ឋមន្ត្រីអង់គ្លេសរៀបចំផែនការគតិយុត្តិដើម្បីរាំងស្កាត់ការពន្យារពេល Brexit

(VOVWORLD) -  នាថ្ងៃទី ៨ ខែកញ្ញា កាសែត Daily Telegraph បានផ្សាយថានាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កំពុងរៀបចំផែនការផ្នែកគតិយុត្តិដើម្បីរាំងស្កាត់ការពន្យារពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការ ឬហៅថា Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេសរៀបចំផែនការគតិយុត្តិដើម្បីរាំងស្កាត់ការពន្យារពេល Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ TTXVN)

យោងតាមកាសែត Daily Telegraph បានឲ្យដឹងថាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបចំកិច្ចប្រជុំមួយនាថ្ងៃទី ៨ ខែកញ្ញាដើម្បីរកវិធីរាំងស្កាត់កិច្ចប្រឹងប្រែងរបស់រដ្ឋសភាប្រទេសនេះក្នុងការបង្ខំឱ្យរដ្ឋាភិបាល         ពន្យារពេល Brexit ក្នុងរយៈពេល ៣ ខែថែមទៀត ប្រសិនបើអង់គ្លេសនិងសហភាពអឺរ៉ុបមិនឈានទៅសម្រេចបានកិច្ចព្រមព្រៀង "លែងលះគ្នា"នោះឡើយ។ ក្នុងចំណោមផែនដែលត្រូវបានលើកយកមកពិចារណានោះ មានទាំងដំណោះស្រាយដែលលោក Boris Johnson នឹងផ្ញើលិខិតស្នើឱ្យសហភាពអឺរ៉ុបពន្យារពេលសម្រាប់មាត្រា ៥០ នៃសន្ធិសញ្ញា Lisbon (ដែលមានន័យដូចនឹងពន្យារពេល Brexit) ប៉ុន្តែភ្ជាប់ទៅនឹងប្រកានេះគឺត្រូវទាមទារឲ្យការលើកច្បាស់ថារដ្ឋាភិបាលអង់គ្លេសមិនចង់ពន្យាពេល Brexit ក្រោយថ្ងៃទី ៣១ ខែតុលាខាងមុខនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ