នាយករដ្ឋមន្ត្រីអញ្ជើញមកដល់ Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហូឡង់

(VOVWORLD) -នាយប់ថ្ងៃទី៨កក្កដា តាមម៉ោងវៀត ណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀត ណាម បានមកដល់ទីក្រុង Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចនៅហូឡង់ តាម សេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រហូឡង់ លោក Mark Rutte ។ 
នាយករដ្ឋមន្ត្រីអញ្ជើញមកដល់ Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហូឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះ Schiphol Amsterdam. (រូបថត: Thống Nhất/TTXVN)

តាមគំរោង ក្នុងរយៈពេលស្នាក់នៅហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយសមភាគីហូឡង់ ហើយថ្នាក់ដឹកនាំទាំងពីររូបនឹងអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិ បត្តិការមួយចំនួនរវាងរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc ក៏ អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាហូឡង់ និងជួបសំណេះ សំណាល ជាមួយមន្ត្រីរដ្ឋាភិបាលនិងតំបន់មួយចំនួនរបស់ហូឡង់ផងដែរ។

        ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហូឡង់បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀតណាមជាមួយហូឡង់កំពុងមានការអភិ វឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ នាប៉ុន្មានឆ្នាំកន្លងទៅ ហូឡង់បានចាត់ទុក វៀតណាមជាដៃគូអាទិភាពដោយមានគោលនយោបាយជម្រុញកិច្ចសហប្រតិបត្តិ ការជាច្រើន៕

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅ Hamburg

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅ Hamburg

(VOVWORLD) -នារសៀលថ្ងៃទី៧កក្កដា (តាមម៉ោងតំបន់)នៅខាងក្រៅសន្និសីទកំពូល G-20 នៅ ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួប សន្ទនាទ្វេភាគីជាផ្លូវការជាមួយប្រធានធិបតី កូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcorm Turnbull។
នាយករដ្ឋមន្រ្តីអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅសន្និសីទG20

នាយករដ្ឋមន្រ្តីអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅសន្និសីទG20

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់អធិការបតីសហព័ន្ធអាល្លឺម៉ង់និងជាប្រធានក្រុម G20 ឆ្នាំ២០១៧ នារសៀលថ្ងៃទី៧កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមរាល់សកម្មភាពនៃសន្និសីទកំពូល G20 នៅទីក្រុង Hamburg (អាល្លឺម៉ង់)។

ប្រតិកម្មទៅវិញ

ផ្សេងៗ