នាយករដ្ឋមន្រ្តី Bangladesh បញ្ចប់ដំណើរទស្សនកិច្ចវៀតណាម ប្រកបដោយជោគជ័យ
(VOVworld)-បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការវៀតណាមតាមសេចក្តីអញ្ជើញ
របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នាព្រឹកថ្ងៃទី៣វិច្ឆិកា
នាយករដ្ឋមន្រ្តី Bangladesh លោកស្រី Sheikh Hasina បានអញ្ជើញមកដាក់កម្រង់
ផ្ការនៅស្តូបរំលឹកវិញ្ញក្ខ័ន្ធវរៈជនពលីនិងបា្រង្គតំគល់សពលោកប្រធានហូជីមិញ
និងទស្សនាតំបន់កេរិ៍ដំណែននៅវិមានប្រធានរដ្ឋផងដែរ។ នាយករដ្ឋមន្រ្តី Hasina
ក៏បានចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម Bangladesh និងទស្សនាវត្ត Bai
Dinh នៅខេត្ត Ninh Binh។នាពេលរសៀលថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តី Bangladesh
លោកស្រី Sheikh Hasina នឹងចាកចេញពីទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ច
វៀតណាមប្រកបដោយជោគជ័យ៕
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តី Bangladesh Sheikh Hasina (រូបថតៈ Internet)
|
មុននោះ នាថ្ងៃទី២តុលា អគ្គលេខាមជ្ឈឹមបក្សកុម្មយនិស្តវៀតណាម Nguyen
Phu Trong និងប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួល ជួបសន្ទនានា
យករដ្ឋមន្ត្រី Bangladesh លោកស្តី Sheikh Hasina។ នៅទីនេះ លោកស្រី Sheikh
Hasina បានអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល Bangladeshក្នុងការជម្រុញ
ខ្លំាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ការពារ
ជាតិ ជាមួយវៀតណាម និងមានគោលបំណងបង្កើនទំនាក់ទំ នងរវាងគណៈ
បក្សសហព័ន្ធប្រជាជន Bangladesh និងបក្សកម្មុយនិស្តវៀតណាមនិងបង្កើនថែម
ទៀតការរួមផ្សំរវាងប្រទេសទាំងពីលើបណ្តាវេទិកាតំបន់ និងអន្តរជាតិ។ ក្នុងជំនួនសន្ទនាភាគីទាំងពីឯកភាពថា ត្រូវបង្កើនថែមទៀត ការផ្លាស់ប្តូរគណៈ
ប្រតិភូ ពិសេសគណៈប្រតិភូជាន់ខ្ពស់រវាងបក្ស រដ្ឋ ប្រជាជន នៃប្រទេសទាំងពីរ សំដៅជម្រុញទំនាក់ទំនងរវាងភាគីទាំងពីរ៕