នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc រីករាយនឹងបុណ្យតេត Trung thu ជាមួយប្អូនៗកុមារនៅខេត្ត Quang Nam
(VOVWORLD) - នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះយុវជន យុវជនជំទង់ ដោយមានគោលការណ៍ណែនាំជាក់លាក់ជាច្រើន។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់អំណោយចំនួន ៣០០ ចំណែក ដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ប៉ុន្តែមានស្នាដៃល្អក្នុងការរៀនសូត្រ នៅស្រុក Dai Loc ខេត្ត Quang Nam |
រួមជាមួយបរិយាកាសនៃបុណ្យតេត Trung thu (ពិធីបុណ្យសំពះព្រះខែ- បុណ្យព្រះច័ន្ទពេញបូណ៌មី) របស់ប្អូនៗកុមារទូទាំងប្រទេស នារសៀលថ្ងៃទី ៨ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមនិងអបអរសាទរ បុណ្យតេត Trung thu ជាមួយកុមារនៅឃុំ Dai Minh ស្រុក Dai Loc ខេត្ត Quang Nam។ នេះជាតំបន់មួយ នៃខេត្ត Quang Nam ដែលប្អូនៗកុមារនៅតែប្រឈមនឹងការលំបាកជាច្រើន។
នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះយុវជន យុវជនជំទង់ ដោយមានគោលការណ៍ណែនាំជាក់លាក់ជាច្រើន។ លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ខេត្ត Quang Nam ដែលបានរៀបចំអោយប្អូនៗកុមារនៅគ្រប់តំបន់ បានរីករាយជាមួយបុណ្យតេត Trung thu នេះ ជាពិសេសសម្រាប់ប្អូនៗដែលស្ថិតក្នុងស្ថានភាពលំបាក។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងការសប្បាយរីករាយនៅពេលដែលខេត្ត Quang Nam បានរៀបចំយ៉ាងល្អសម្រាប់សិស្សទៅសាលារៀន សូម្បីតែនៅតំបន់ដាច់ស្រយាលនិងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក៏ដោយ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់អំណោយចំនួន ៣០០ ចំណែក ដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ប៉ុន្តែមានស្នាដៃល្អក្នុងការរៀនសូត្រ នៅស្រុក Dai Loc ខេត្ត Quang Nam ផងដែរ៕