នាយករដ្ឋមន្រ្តីប៉ូឡួញអញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំងក្រោយពីភាព តានតឹងខាងការទូត
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងអញ្ជើញជួបចរចានា ថ្ងៃទី២៣ វិច្ឆិកា នៅវិមាន Elysee ជាមួយនាយករដ្ឋមន្រ្តីប៉ូឡួញលោកស្រី Beata Szydlo ក្រោយពីភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីកាលពីប៉ុន្មានខែកន្លងមក ទាក់ទិនបញ្ហាការងារក្នុងសហភាពអឺរ៉ុប (EU)។
នាយករដ្ឋមន្រ្តីប៉ូឡួញលោកស្រី Beata Szydlo (រូបថត៖ AFP/TTXVN) |
ទំនាក់ទំនងរវាងបារាំងនិងប៉ូឡួញ នាពេលថ្មីៗនេះបានធ្លាក់ចូលក្នុងភាពតានតឹង ដោយសារការខ្វែងគំនិតលើបញ្ហា ពលករ EU នៅពេលប៉ូឡួញប្រឆាំងជំទាស់ការធ្វើវិសោធនកម្មនូវការកំណត់ របស់ EU ដែលជំរុញដោយបារាំង។ ការកំណត់នេះអនុញ្ញាត្តិឲ្យពលករនៃ ប្រទេសសមាជិក EU មួយចាត់ទៅធ្វើការនៅក្នុងប្រទេសសមាជិកផ្សេងៗ ប៉ុន្តែមិនត្រូវបង់ ពន្ធចំណូលនៅទីនោះទេ៕