នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ សហគ្រាសវាយនភណ្ឌឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង FTA

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ផ្នែក វាយនភណ្ឌត្រូវការយកចិត្តទុកដាក់ថែមទៀតដល់ទីផ្សារក្នុងស្រុក ជំរុញ យ៉ាងខ្លាំងក្លានូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការតភ្ជាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ និងការអភិវឌ្ឍឧស្សាហកម្មជំនួយ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ សហគ្រាសវាយនភណ្ឌឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង FTA  - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៣ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុង ជំនួបធ្វើការជាមួយផ្នែកវាយនភណ្ឌ ស្បែកជើងវៀតណាម ដើម្បីដោះ ស្រាយការលើកសំណើរ មួយចំនួន សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ ការអភិវឌ្ឍនៃផ្នែកនេះ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ផ្នែក វាយនភណ្ឌត្រូវការយកចិត្តទុកដាក់ថែមទៀតដល់ទីផ្សារក្នុងស្រុក ជំរុញ យ៉ាងខ្លាំងក្លានូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការតភ្ជាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ និងការអភិវឌ្ឍឧស្សាហកម្មជំនួយ។ ទន្ទឹមនឹងនោះ បង្កើនការផ្ទេរប្ដូរ ឌីជីថលក្នុងការគ្រប់គ្រង ការប្រតិបត្តិសហគ្រាសវាយនភណ្ឌ នាំសហ គ្រាសវាយនភណ្ឌខិតឲ្យចូលជិតនឹងលំហរួមនៃផ្នែកម៉ូដពិភពលោក។

ពាក់ព័ន្ធដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបាន ចូលរួមនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យផ្នែកវាយនភណ្ឌបន្តឆ្លៀតយក ឱកាសឲ្យមានប្រសិទ្ធភាព រួមទាំងកត្តាថ្មីៗដែលកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាំមកជូន ជាពិសេសគឺការ អភិវឌ្ឍ ពង្រីកវិស័យផលិតវត្ថុធាតុដើមនិងបង្កើនអត្តាតម្លៃបន្ថែម។ ទន្ទឹមជា មួយគ្នានោះ ផ្ដោតសំខាន់ទៅលើ “កំណើនបៃតង” ក្នុងការអភិវឌ្ឍដោយមិនបង្ក ឡើងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន បន្តជំរុញស្វ័យប្រវត្តកម្ម និងលើក កំពស់ប្រាក់ចំណូលរបស់ពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ