នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយថ្នាក់ដឹកនាំ អាស៊ាននៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ IMF – WB

(VOVWORLD) - តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១១ ខែតុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមជំនួបប្រជុំថ្នាក់ ដឹកនាំអាស៊ាន នៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះ Bali ប្រទេសឥណ្ឌូនេស៊ី។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយថ្នាក់ដឹកនាំ អាស៊ាននៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ IMF – WB - ảnh 1 ថ្នាក់ដឹកនាំអាស៊ាន អ.ស.ប IMF និង WB ថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងជំនួបប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ភាពជោគជ័យនៃកិច្ចប្រជុំ WEF – ASEAN ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅវៀតណាមនាពេលកន្លងទៅបានសរឲ្យឃើញថា អាស៊ានមានឧត្តមភាពជាច្រើន បានត្រៀមខ្លួនជាស្រេចទទួលនិងឆ្លៀតយកស្នាដៃនានានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។

        “ខ្ញុំស្នើឲ្យអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភព លោកសហប្រតិបតិ្តការជាមួយអាស៊ាននិងវៀតណាមដើម្បីជំរុញការអនុវត្តលទ្ធ ផលនានាដែលបានសម្រេចរួចនៅកិច្ចប្រជុំ WEF ASEAN នាពេលកន្លងមកពិសេសគឺចំពោះយន្តការសម្របសម្រួលបរិយាកាសធ្វើអាជីវកម្ម ក្របខ័ណ្ឌតភ្ជាប់ ថ្នាលបណ្ដុះធនធានជាតិនិងតភ្ជាប់បណ្ដាញអប់រំ និងកសាងប្រព័ន្ធសិក្សារៀន សូត្រអស់មួយជីវិតនៅប្រទេសអាស៊ានទាំងអស់”។

        ចំពោះវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងយ៉ាង ច្បាស់ថា រដ្ឋាភិបាលវៀតណាមកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកការ កសាងរដ្ឋាភិបាលដែលស្ថាបនា អភិវឌ្ឍន៍ ស្មោះត្រង់ ធ្វើសកម្មភាព បម្រើ ប្រជាជននិងសហគ្រាស។ វៀតណាមក៏កំពុងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការ អនុវត្តផែនការស្ដីពីសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។

        “ខ្ញុំស្នើឲ្យយើងទាំងអស់គ្នាសហការអនុវត្តន៍អនុសាសន៍នានា ពិសេសគឺ ក្រុមវិស័យអាទិភាពទាំង៥នៅក្នុង “របាយការណ៍ឧបត្ថម្ភគ្នារវាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥និងរបៀបវារៈឆ្នាំ២០៣០របស់អ.ស.បស្ដីពីការ អភិវឌ្ឍដោយចីរភាព” ដែលរួមមានការលើកស្ទួយសមត្ថភាពខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មនិងប្រើប្រាស់ដោយចីរភាព កាត់បន្ថយភាព ក្រីក្រនិងគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ