នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងលោក Édourad Philippe បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe (រូបថត៖ VOV) |
នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីបារាំងលោក Édourad Philippe។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនោះ នាយករដ្ឋមន្រ្តីទាំងពីររូបដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរបានដំណើរការចរចា។
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងមានអត្ថន័យដ៏សំខាន់ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងមានការអភិវឌ្ឍដ៏វិជ្ជមានជាច្រើន ហើយប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ៕