និស្សិតបរទេសច្រៀងអំពីលោកប្រធានហូជីមិញ
|
និស្សិតបរទេសសម្តែងសិល្បៈក្នុងកម្មវិធី "ពិភពលោក
ច្រៀងអំពីលោក" (រូបថតៈ Internet) |
(VOVworld)-អប់អសាទររំលឹកខួបអនុស្សាវរីយ៌លើកទី ១២២ ទិវាកំណើតលោក
ប្រធានហូជីមិញ នាយប់ថ្ងៃទី ២២ ឧសភា មជ្ឈឹមសមាគមនិស្សិតវៀតណាម បាន
រួមផ្សំជាមួយគណៈកម្មការយុវជនកុមារជំទង ស្ថានីយ៌ទូរទស្សន៌វៀតណាម រៀបចំ កម្មវិធីសិល្បៈដោយប្រធានបទ “ពិភពលោកច្រៀងអំពីលោក”។ កម្មវិធីនេះ ជា បរិយាកាសជួបប្រាស្រ័យវប្បធម៌រវាងបណ្តាសិក្សានុសិស្ស និស្សិតបរទេសដែល
កំពុង រស់នៅនិងសិក្សានៅវៀតណាម។ ទន្ទឹមនឹងនោះ ជាស្ពានតភ្ជាប់សម្តែងនូវ មនោសញ្ចេតនាមិត្តភាព សមាគ្គីភាពរវាងយុវជន និស្សិតវៀតណាមជាមួយ មិត្ត
ភក្តិអន្តរជាតិ។ និស្សិត Huang Han Xi មកពីចិន កំពុងសិក្សានៅទីក្រុងហាណូយ
ចែករំលែកថា៖
" ថ្ងៃនេះ ពេលដែលបានច្រៀងបទចំរៀងមានចំណងជើង “ចម្រៀងហូជីមិញ” ខ្ញុំមានអារម្មណ៌ថា លោកប្រធានហូជីមិញជាមគ្គទ្ទេសប្រវត្តិសាស្រ្តឈ្លាសវៃ។ ខ្ញុំក៏
ដឹងថា ចិននិងវៀតណាមមានចំណងមិត្តភាពយូអង្វែង ខ្ញុំសង្ឃឹម ថា ចំណងមិត្តភាព នេះនឹងបានពូនជ្រុំនិងអភិវឌ្ឍន៌ពីមួយថ្ងៃទៅមួយថ្ងៃ”៕