បក្សប្រឆាំងកូរ៉េខាងត្បូងគំរាមចោទប្រកាន់ទាំងប្រធានាធិបតីស្តីទីផង
(VOVWORLD) - គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមួយនៅកូរ៉េខាងត្បូង នៅថ្ងៃទី ២៣ ខែ ធ្នូនេះ បានគំរាមចោទប្រកាន់ប្រធានាធិបតីស្តីទី លោក Han Duck-soo ប្រសិន បើលោករូបនេះមិនអនុម័តច្បាប់ ដើម្បីបើកការស៊ើបអង្កេតពិសេស លើការប្រឹងប្រែងដាក់សម្ពាធលើច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី Yoon Suk Yeol។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck Soo ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងសេអ៊ូល ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ យ៉ុនហាប់) |
ជាមួយនឹងអាសនៈភាគច្រើននៅក្នុងរដ្ឋសភា គណបក្សប្រឆាំងកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយ ដើម្បីតែងតាំងទីប្រឹក្សាពិសេសមួយដើម្បីស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់ប្រធានាធិបតី Yoon Suk Yeol នៅក្នុងច្បាប់អាជ្ញាសឹកនិងជំទាវទីមួយ Kim Keon Hee ទាក់ទងនឹងការចោទប្រកាន់ពីបទក្លែងបន្លំរូបីយប័ណ្ឌ និងការជ្រៀតជ្រែកក្នុងដំណើរការបោះ ឆ្នោត។ គណៈបក្សប្រឆាំងកំពុងជំរុញឱ្យប្រធានាធិបតីស្តីទី Han Duck-soo ចុះហត្ថលេខាលើគម្រោងច្បាប់នេះឱ្យបានឆាប់នៅថ្ងៃ ២៤ ខែធ្នូ បើមិនដូច្នេះទេ ពួកគេនឹងចាប់ផ្តើមដំណើរការចោទប្រកាន់ប្រធានាធិបតីស្តីទីភ្លាមៗ។ បច្ចុប្បន្នការិយាល័យប្រធានាធិបតីស្តីទី Han Duck-soo មិនទាន់ធ្វើអត្ថាធិប្បាយលើការគំរាមកំហែងនេះទេ។
នៅក្នុងបម្រែបម្រួលពាក់ព័ន្ធ នាថ្ងៃ ២៣ ធ្នូ នេះ ក្រុមស៊ើបអង្កេតរួមទាំងប៉ូលីសនិងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ក៏បានឲ្យដឹងថា បានកោះហៅប្រធានាធិបតី Yoon Suk Yeol ជាលើកទី២ ដើម្បីសួរចម្លើយ នាថ្ងៃទី ២៥ ខែធ្នូ ទោះបីជាមិនច្បាស់ថា តើប្រធានាធិបតីនឹងមានវត្តមានដែរឬអត់៕