បើកសម័យប្រជុំលើកទី៣៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបើកសម័យប្រជុំលើកទី ៣៣។ សម័យប្រជុំនេះគ្រោងនឹង ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ឧសភា។
ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់យោបល់ លើខ្លឹមសារមួយចំនួនដូចជា៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការសាកល្បង គំរូអាជ្ញាធរទីក្រុង និងយន្តការ គោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍ ទីក្រុង Da Nang និងខេត្ត Nghe An; របាយការណ៍វាយតម្លៃបំពេញបន្ថែមលើលទ្ធ ផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ការអនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤; ផ្តល់យោបល់លើផែនការមេជាតិអំពីលំហសមុទ្រ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុ វិស័យដល់ឆ្នាំ ២០៥០ និងផ្តល់យោបល់លើគោលជំហរវិនិយោគក្នុងកម្មវិធីគោលដៅ ជាតិស្តីពីការអភិវឌ្ឍវប្បធម៌ ដំណាក់កាល ២០២៥-២០៣៥។
ការត្រៀមរៀបចំសម័យប្រជុំលើកទី៧ រដ្ឋសភា នីតិកាលទី១៥ និងការបូកសរុប សម័យប្រជុំវិសាមញ្ញលើកទី៧ នៃរដ្ឋសភា នីតិកាលទី១៥ ក៏ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាផ្ដល់យោបល់នៅក្នុងសម័យប្រជុំនេះផងដែរ៕