បើកសវនាការនៅសភាអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU
(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធាន គណប្រតិភូចរចាវៀតណាម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងបរិបទ ដែលលទ្ធិគាំពារនិយមបានកើនឡើងនោះ វៀតណាមគាំទ្ររាល់ទំនាក់ទំនងពហុភាគី ដោយឈរលើគោលការណ៍ឥតងាយរេ។
ទិដ្ឋភាព សវនាការនៅសភាអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU |
គណកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអ៊ឺរ៉ុប (EP) នាថ្ងៃទី ១០ ខែតុលា បានបើកសវនាការបើកចំហ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) និង កិច្ចព្រមព្រៀងការពារវិនិយោគ (IPA) រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធាន គណប្រតិភូចរចាវៀតណាម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងបរិបទ ដែលលទ្ធិគាំពារនិយមបានកើនឡើងនោះ វៀតណាមគាំទ្ររាល់ទំនាក់ទំនងពហុភាគី ដោយឈរលើគោលការណ៍ឥតងាយរេ។ លោក Tran Quoc Khanh បានវាយតំលៃខ្ពស់ចំពោះឧត្តមភាពនៃកិច្ចព្រមព្រៀងនេះ ពោលគឺចាប់ពីការពង្រឹង ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដល់ការជំរុញទុនវិនិយោគរបស់អឺរ៉ុបចូលមកវៀតណាមលើវិស័យគមនាគមន៍ ដឹកជញ្ជូន និងលើកកម្ពស់ ស្តង់ដាររបស់វៀតណាមឲ្យសមស្របនឹងពិភពលោក។
ចំណែកខ្លួនវិញ ប្រធានគណប្រតិភូចរចា EU អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអឺរ៉ុប លោកស្រី Helena Konig គូសបញ្ជាក់ពីសារៈសំខាន់នៃ FTA និង IPA រវាងសហភាពអឺរ៉ុបនិងវៀតណាម។ លោកស្រី Helen Konig បានកត់សម្គាល់ថា EVFTA នឹងជួយឲ្យសហគ្រាសអឺរ៉ុបក្នុងការទាក់ទាញ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ លើសពីនេះទៀត IPA នឹងជួយការពារវិនិយោគិនអ៊ឺរ៉ុប ក្នុងការធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕