បង្កើតគណៈកម្មាធិការជាតិទទួលបន្ទុករៀបចំ SEA Games 31 និង ASEAN Para Games 11
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ទើបបានសម្រេចចិត្តអោយបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុករៀបចំមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games 31) និងមហោស្រពកីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍លើកទី ១១ (ASEAN Para Games 11) ឆ្នាំ ២០២១ នៅវៀតណាម។ ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជាប្រធាននៃគណៈកម្មាធិការ។
គណៈកម្មាធិការបញ្ជាណែនាំមានភារកិច្ចដូចជា៖ ជួយនាយករដ្ឋមន្រ្តីក្នុងការដឹកនាំ ប្រតិបត្តិការនិងសម្របសម្រួលរវាងក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំនិងរៀបចំព្រឹត្តិការណ៍ SEA Games 31 និង ASEAN Para Games 11; ជម្រុញការអនុវត្តសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល; សម្រេចលើទ្រង់ទ្រាយជាក់ស្តែង ពេលវេលា ទីកន្លែងសម្រាប់ប្រ ព្រឹត្តទៅការប្រកួត SEA Games 31 និង ASEAN Para Games 11 (ជាយទីក្រុងហាណូយជាកន្លែងសម្រាប់រៀបចំ) ព្រមទាំង សម្រេចបង្កើតគណៈចាត់តាំង SEA Games 31 និង ASEAN Para Games 11 នៅថ្នាក់មជ្ឈិម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ផងដែរ។
គណៈកម្មាធិការបញ្ជាណែនាំនេះនឹងរំសាយដោយខ្លួន បន្ទាប់ពីបញ្ចប់ភារកិច្ចត្រៀមរៀបចំនិងរៀបចំ SEA Games 31 និង ASEAN Para Games 11៕