បង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ និងកម្ពុជា ដោយចាត់ទុកថានេះជាភារកិច្ចយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
បង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម - ảnh 1កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១ ខែមីនា នៅខេត្ត Attapeu ភាគខាងត្បូងឡាវ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តទៅជាផ្លូវការ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ និងកម្ពុជា ដោយចាត់ទុកថានេះជាភារកិច្ចយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងបី CLV ចាំបាច់ត្រូវផ្តល់អាទិភាពអំពីប្រភពធនធានសម្រាប់ការអភិវឌ្ឍផ្លូវគមនាគមន៍ដែលជាសសៃឈាមបម្រើការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម  ចាំបាច់ត្រូវមានដំណោះស្រាយដោយព្រមៗគ្នា ដើម្បីអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីទាក់ទាញការវិនិយោគ ជាពិសេសលើវិស័យដែលតំបន់មានប្រៀបខ្លាំង។ បន្តធ្វើការសិក្សាស្រាវជ្រាវដើម្បីអនុវត្តន៍ជាក់ស្ដែង អនុម័តលើយន្តការ គោលនយោបាយពិសេសសម្រាប់តំបន់ CLV ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ ដោយផ្តោតសំខាន់លើពាណិជ្ជកម្មឆ្លងដែន និងអភិវឌ្ឍសេដ្ឋកិច្ចតាមច្រកទ្វារព្រំដែនគោគរវាងប្រទេសទាំងបី កសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន; ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កិច្ចការបរទេស សង្គម និងបរិស្ថាន; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តនានាក្នុងតំបន់។

បញ្ចប់កិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការសម្របសម្រួលរួមនៃប្រទេសទាំងបីបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ