បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់។
(VOV) /  
|
ប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម |
VOV-នារសៀលថ្ងៃទី១៣មិនាប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert
Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលទៅបំពេញទស្សនកិច្ចការងារនៅ
សហព័ន្ធអាល្លឺម៉ង់។ នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា
Nguyen Sinh Hung បានលើកច្បាស់ថាវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើន
និងផ្ដល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធអាល្លឺម៉ង់
និងស្នើរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ រីឯ
ប្រធានរដ្ឋសភា Norbert Lammert បានអះអាងថា រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ជា
និច្ចកាលគាំទ្រនិងផ្ដល់អាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ នាថ្ងៃដ៏ដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានមកសាកសួរសុខទុក្ខ
កម្មាភិបាលមន្ត្រីស្ថានទូតវៀតណាមដំណាងសហគមន៍ជនវៀតណាមនៅ
អាល្លឺម៉ង់។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភា Nguyen Sinh Hung បានកត់សម្គាល់
ការរួមវិភាគទានដ៏ថ្លៃថ្លារបស់សហគមន៍ជនវៀតណាមនៅឯបរទេសចំពោះមាតុ
ប្រទេសនិងឲ្យដឹងថា រដ្ឋនឹងពិនិត្យមើលបំពេញបន្ថែមរាល់ការកំណត់សំដៅបង្ក
លក្ខណៈល្អជាងឲ្យសហគមន៍ជនវៀតណាមនៅឯបរទេសវិនិយោគចូលមក
ក្នុងប្រទេស៕
-VOV