បង្កើនការផ្លាស់ប្តូរព័ត៌មាននីតិបញ្ញាត្តិរវាងបណ្ដាស្ថាប័នរដ្ឋសភាវៀតណាម។
(VOV) /  
|
លោកស្រី Louise Chamberlain នាយិការជាតិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (iisd.ca) |
VOV-នាថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានសហការជាមួយកម្មវិធី
អភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានរៀបចំបំផុសគំរោងការ
“បង្កើនផ្គត់ផ្គងនិងផ្លាស់ប្តូរព័ត៌មាននីតិបញ្ញាត្តិរវាងបណ្ដាស្ថាប័នរដ្ឋសភាវៀត
ណាម”។ គំរោងការមានតំលៃសរុប១,៥លានដុល្លារអាមេរិក គ្រោងនឹងអនុវត្តពី
ឥឡូវដល់ឆ្នាំ២០១៦សំដៅជួយឧបត្ថម្ភវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិជំនះពុះ
ពារលើកំហិតក្នុងសកម្មភាពស្រាវជ្រាវនាបច្ចុប្បន្នដើម្បីធានាការផ្គត់ផ្គងព័ត៌មាន
និងការស្រាវជ្រាវស៊ីជម្រៅសំរាប់រដ្ឋសភា បណ្ដាគណៈកម្មាធិការរដ្ឋសភានិង
សមាជិកសភា។ថ្លែងមតិនៅពិធី លោកស្រី Louise Chamberlain នាយិការជាតិ
នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
“ក្នុងប៉ុន្មានឆ្នាំខាងមុខជារយៈពេលដ៏សែនសំខាន់សំរាប់ការអភិវឌ្ឍន៍នៃប្រព័ន្ធព័ត៌មាននីតិបញ្ញាត្តិរបស់វៀតណាម។ ដើម្បីឆ្លងផុតរាល់ការសាកល្បងនេះ វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិត្រូវការជួយឧបត្ថម្ភដើម្បីបង្កើនថែមទៀតការងារផ្គត់ផ្គងព័ត៌មាននីតិបញ្ញាត្តិ។ គំរោងការអូសបន្លាយក្នុងរយៈពេល៣ឆ្នាំនឹងជួយឧបត្ថម្ភវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិលើវិស័យចំនួន២។ ទីមួយគឺឆ្លើយតបសំណូមពរពីបណ្ដាគណៈកម្មាធិការរបស់រដ្ឋសភានិងសមាជិកសភាទាក់ទិនដល់
ការផ្គត់ផ្គងព័ត៌មាននិងស្រាវជ្រាវអនុវត្តមានគុណភាពខ្ពស់។ ទីពីរគឺជួយឧបត្ថម្ភសមាជិកសភាកសាងនិងដាក់ជូនការផ្ដើមគំនិតច្បាប់និងប្រែក្លាយវាទៅជាគំរោង
ច្បាប់៕”
-VOV