សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពីយន្តការការពាររដ្ឋធម្មុ

          (VOV)_នាថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានរដ្ឋនិងច្បាប់ ​(វៀត
ណាម)  បានរួមសហការជាមួយ វិទ្យាស្ថានKAS ( Konrad Adenauer Stiftung) ថៃ  រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ÷ យន្ត​ការការ​ពាររដ្ឋធម្មនុញ្ញ  បទពិសោធន៍អន្តរជាតិ និងមេរៀនសំរាប់វៀតណាម។ បណ្ដាដំណាងបានឯក
ភាព  វាយតំលៃថា÷  រដ្ឋធម្មនុញ្ញជាក្រមច្បាប់ដើម មាន​តំលៃគតិយុត្តិខ្ពស់បំផុត។ 
ក៏ដូចជា​ឯកសារច្បាប់ផ្សេងៗទៀត រដ្ឋធម្មនុញ្ញត្រូវបានការពារ ចំពោះមុខបណ្ដា
គ្រោះអាសន្ន​ត្រូវរំលោភ។ ប៉ុន្តែ ​មតិទាំងឡាយចាត់​ទុកថា÷ ការការបាររដ្ឋធម្មុញ្ញ 
ត្រូវបាន ស្រាវជ្រាវដើម្បីរកឃើញយន្តការការ​ពារពិសេសដោយឡែក​។ សិក្ខាសា លាជាឱកាសល្អ ដើម្បីបណ្ដាអ្នក​ស្រាវជ្រាវ ​ស្ថាប័នទាក់ទិននានារបស់វៀតណាម 
ស្ថាប់  ដំណាងនានា មកពី ​សាកលវិទ្យាល័យ Bonn (អាលឺម៉ង់) និងការិយាល័យ
KAS ( ថៃ) ចែករំលែក​ខ្លឺមសារ​សំខាន់ៗ ទាក់ទិនដល់យន្តការការពាររដ្ឋធម្មនុញ្ញ ។
 ​នេះគឺជាបណ្ដា​បទពិសោធន៍​ថ្លៃថ្នូចំពោះវៀតណាម​ ក្នុងដំណើការធ្វើវិសោធនកម្ម​
 រដ្ឋធម្មនុញ្ញ​ ​ឆ្នាំ ១៩៩២៕ 

សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពីយន្តការការពាររដ្ឋធម្មុ - ảnh 1
សិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ÷ យន្ត​ការការ​ពាររដ្ឋធម្មនុញ្ញ បទពិសោធន៍អន្តរជាតិ និងអត្ថន័យសំរាប់វៀតណាម(http://dangcongsan.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ