បង្កើនចំណងមិត្តភាពរវាងខេត្ត Vinh Long (វៀតណាម) និងខេត្ត កំពង់ស្ពឺ (កម្ពុជា)
(VOVWORLD) -នាថ្ងៃទី ២៤ ខែមករា គណប្រតិភូថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ (ព្រះរាជាណាចក្រកម្ពុជា) បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ខេត្ត Vinh Long ក្នុងឱកាសបុណ្យចូលឆ្នាំកុរ ២០១៩។
ទិដ្ឋភាពនៃជំនួប (រូបថត៖http://www.baovinhlong.com.vn) |
តាងនាមគណប្រតិភូខេត្តកំពង់ស្ពឺ លោក Sor SoPutra អភិបាលរងខេត្តកំពង់ស្ពឺបានថ្លែងការដឹងគុណចំពោះការយកចិត្តទុកដាក់ការជួយឧបត្ថម្ភខាងសម្ភារៈ និងស្មារតីរបស់ខេត្ត Vinh Long ចំពោះខេត្តកំពង់ស្ពឺក្នុងរយៈពេលកន្លងទៅ។ លោក Sor SoPutra មានក្ដីសង្ឃឹមថាចំណងសមាគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងខេត្តទាំងពីរនិយាយដោយឡែកកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណែកឯលោក Tran Van Ron លេខាគណកម្មាធិការបក្សខេត្ត Vinh Long បានអះអាងថា៖វៀតណាម និងកម្ពុជាជាប្រទេសជិតខាងដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី ដែលត្រូវបានពូនជ្រុំជាច្រើនជំនាន់។ ជាពិសេស ខេត្ត Vinh Long និងខេត្តកំពង់ស្ពឺបានចង់សម្ព័ន្ធមេត្រីភាព ។ លោកមានក្ដីសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្តទាំងពីរកាន់តែត្រូវបានរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរនិយាយរួម និងខេត្តទាំងពីរនិយាយាដោយឡែក៕