បង្កើនឱកាសវិនិយោគនៅមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ី
|
មីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីជាបណ្ដាទីផ្សារមានឱកាសជាច្រើនសំរាប់អង្គភាព អាជីវកម្មវៀតណាម |
(VOV)_”រកស៊ីជាក់ស្ដែងនៅមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ី-បណ្ដាបទពិសោធន៍ជាក់
ស្ដែង” ជាឈ្មោះនៃសិក្ខាសាលាដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ១៧ កញ្ញានៅទី
ក្រុងហូជីមិញ។ ចូលរួមសិក្ខាសាលាលើកនេះ មានបណ្ដាអ្នកជំនាញការសេដ្ឋកិច្ច និង
បណ្ដាអង្គ ភាពអាជីវកម្មនាំចេញនៅទីក្រុងហូជីមិញ។ នៅទីនេះ បណ្ដាដំណាងបានអះ អាងថា÷ មីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីជាបណ្ដាទីផ្សារមានឱកាសជាច្រើនសំរាប់អង្គភាព
អាជីវកម្មវៀតណាម វិនិយោគ ធ្វើអាជីវកម្ម ដូចជា÷ចំនួនប្រជាជនវ័យក្មេងច្រើន
កំណើនសេដ្ឋកិច្ចល្អ។ លោក Le Duc Duy នាយកក្រុមហ៊ុន Marketing នៃក្រហ៊ុនភាគ
ហ៊ុន Vinamit បានចាត់ទុកថា÷
“ អង្គភាពអាជីវកម្មវៀតណាមមានឧត្តមភាពជាង គឺ ខឿនផលិតសម្ភារះប្រើប្រាស់របស់មីយ៉ាន់ម៉ាមិនទាន់អភិវឌ្ឍន៍នៅឡើយនៅឡើយ ដូច្នេះ អង្គភាព
អាជីវកម្មមានឱកាសនាំចូលទីផ្សារនេះគឺសម្បឿមណាស់ បើប្រៀបនឹងប្រទេស
ផ្សេងៗក្នុងតំបន់។ ឱកាសដែលអង្គភាពអាជីវកម្មវៀតណាមអាចឃើញគឺ÷ ទំនិញ
ប្រើប្រាស់ ម្ហូបអាហារ ស្ករគ្រាប់ …ល។ ជាផ្នែកទំនិញដែលអង្គភាពអាជីវកម្ម វៀតណាម មានឱកាសប្រកួតប្រជែង៕”