បញ្ចូនពលរដ្ឋវៀតណាម ៣៥០ នាក់វិលត្រឡប់មកពីអង់គ្លេសវិញ

(VOVWORLD) - ជើងហោះហើរជូនពលរដ្ឋវៀតណាម ចំនួន ៣៥០ នាក់ ដែើវិល ត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។ 

នាថ្ងៃទី ២ និងទី ៣ ខែតុលា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានរួមសហការជាមួយអាជ្ញាធរអង់គ្លេស ដើម្បីរៀបចំជើងហោះហើរ ជូនពលរដ្ឋវៀតណាម ចំនួន ៣៥០ នាក់ ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានទិដ្ឋាការផុតកំណត់ មានការលំបាកក្នុងការស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ អ្នកមានជំងឺរាំរ៉ៃប្រចាំកាយ  អ្នកធ្វើទេសចរណ៍ និងបំពេញការងារដែលត្រូវជាប់គាំង។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don មកអ្នកដំណើរទាំងអស់ត្រូវស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កប្រមូលផ្តុំគ្នា តាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ