បញ្ចូនពលរដ្ឋវៀតណាមពីម៉ាឡេស៊ីវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ប្រកបដោយសុវត្ថិភាព អ្នកដំណើរទាំងអស់នឹងបានពិនិត្យសុខភាពហើយបានបញ្ចូនដល់មូលដ្ឋាននៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

នាថ្ងៃទី ១៤ ខែកញ្ញា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជាង ២៤០ នាក់ពីប្រទេសម៉ាឡេស៊ី ត្រឡប់មកកាន់ប្រទេសវិញ ដែលក្នុងនោះ មានស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺរ៉ាំរៃប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំ ពលករដែលមានកិច្ចសន្យាអស់សុពលភាពនិងករណីលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ប្រកបដោយសុវត្ថិភាព អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពហើយបានបញ្ចូនដល់មូលដ្ឋានដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ