|
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៅសន្និសីទអាស៊ាន២០។ |
VOV-បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ-កម្ពុជា
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣និងទី៤មេសា។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសកម្ពុជាហោណាំហងបានឲ្យដឹងថា បណ្ដាប្រទេសអាស៊ានបាន
ឯកភាពដោះស្រាយបញ្ហាជំលោះនៅដំបន់សមុទ្រខាងកើតដោយឈរលើ
គោលការណ៍សារវន្ត។ ទីមួយ គឺជំលោះត្រូវបានដោះស្រាយលើស្មារតីរក្សា
សន្និភាព និងស្ថិរភាពនៅដំបន់សមុទ្រខាងកើត។ ទីពីរ ការដោះស្រាយ ជំលោះគប្បីមានការចូលរួមរបស់អាស៊ាននិងចិន។មុននោះតាមបណ្ដា មធ្យោបាយផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា បញ្ហាសមុទ្រខាងកើតនឹងមិនបានយកមកពិភាគ្សានៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០ទេ។នៅ
សន្និសីទលើកនេះ ថ្នាក់ដឹកនាំអាស៊ាននឹងពិភាគ្សានិងអនុម័ត្តលើបណ្ដា
ឯកសារដូចជា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ “អាស៊ាន៖ សហគមន៍
តែមួយ ជោគវាសនាតែមួយ” សេចក្តីថ្លែងការណ៍រួមស្តីពីអាស៊ានគ្មាន
គ្រឿងញាននាឆ្នាំ២០១៥ សេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីពិធី
រំលឹកខួបលើកទី៤៥ទិវាបង្កើតអាស៊ាននិងលទ្ធផលនៃសន្និសីទជាន់
ខ្ពស់លើកទី២០៕