|
ពិធីបួងសួង(phatgiaovietnam) |
(VOV)_បន្តបណ្ដាកម្មវិធីនៃមហាវិសាខបូជា អង្គការសហប្រជាជាតិ ២០១៤ នាយប់
ថ្ងៃទី ៩ ឧសភា បណ្ដាអ្នកមុខអ្នកការពុទ្ធសាសនា ថ្នាក់ដឹកនាំសមាគម ពុទ្ធ
សាសនា វៀតណាម និងពុទ្ធសាសនិករាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍មក ពីគ្រប់ទិសទីបានចូលរួមពិធីបិទ ពិធីបួងសួងសូមអោយសន្តិភាពលើទូទាំងពិភព
លោក នៅវត្ត Bai Dinh ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។ បន្ទាប់ពីពេល បំពេញរាល់បែបបទខាងជំនឿសាសនា ប្រះតេជ្ជគុណចំនួន៩៦អង្គ ដំណាងអោយ
ប្រទេសចំនួន៩៥ ដែលបានចូលរួមមហាវិសាខបូជា២០១៤ និងដំណាងនៃប្រទេស
និងតំបន់ដែនដីមួយចំនួនលើពិភពលោក បានប្រមូលផ្តុំសូត្រធម៌ សូមអោយ
សម្រេចបាន រាល់គោលដៅសហសវត្ស៍៖ ពិភពលោកសន្តិភាព សង្គមសម្បូររុង
រឿង បរិស្ថានចីរភាព អប់រំអភិឌ្ឍន៍ វប្បធម៌អរិយធម៌ នៃអង្គការសហប្រជាជាតិ ក្នុងមហាវិសាខបូជា ២០១៤នៅវៀតណាម៕