បណ្ដាប្រទេស ALBA បានឯកភាពខំប្រឹងប្រែងបង្ការប្រឆាំងអាសន្នរោគអេបូឡា

បណ្ដាប្រទេស ALBA បានឯកភាពខំប្រឹងប្រែងបង្ការប្រឆាំងអាសន្នរោគអេបូឡា - ảnh 1
បណ្ដាប្រទេស ALBA បានឯកភាពខំប្រឹងប្រែងបង្ការប្រឆាំងអាសន្នរោគអេបូឡា (VOV)


        Vovworld-សម្ព័ន្ធភាព Boliviar សំរាប់បណ្ដាប្រជាជាតិទ្វីបអាមេរីក (ALBA)
នាថ្ងៃទី២១តុលាបានរៀបចំសន្និសីទវិសាមញ្ញនៅគុយបាដើម្បីពិភាគ្សានិង
ឯកភាពវិធានការបង្ការប្រឆាំងក៏ដូចជាផែនការសកម្មភាពបង្ការប្រឆាំងអាសន្ន
រោគអេបូឡាដែលកំពុងរីករាលដាលនៅអាហ្វ្រីកខាងលិច។ នៅទីនេះលោក
​ប្រធាន​នៃប្រទេសម្ចាស់ផ្ទះ Raul Castro បានអំពាវនាវសហគមន៍អន្តរជាតិនិង
បណ្ដា​ប្រទេសក្នុងដំបន់ធ្វើសកម្មភាពដើម្បីទប់ទល់នឹងអាសន្នរោគគ្រោះថ្នាក់
នេះ។ នៅសន្និសីទ បណ្ដាថ្នាក់ដឹកនាំ ALBA បានអនុម័តលើផែនការសកម្មភាព
សំដៅ​ជួយឧបត្ថម្ភប្រទេសសមាជិកទប់ទល់នឹងអាសន្នរោគឆ្លងចូលនិងការពារ​
ប្រជាជន។ ALBA ក៏ឯកភាពនឹងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យរួមអំពីជំងឺ​អេបូឡា
​ទន្ទឹម​នឹងក្រុមប្រតិកម្មរហ័សទទួលបន្ទុកក្នុងពេលកើតមានឡើង​ស្ថានភាព​បន្ទាន់
នៅប្រទេសសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ