បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង

បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង - ảnh 1
បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង

          (VOV)_សន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំង នៅប្រទេសអាមេរិក អ៊ីតាលី និង
បែល្ស៊ីក បន្ទាប់ពីពេលដែលការវាយប្រហារភេរវកម្មផ្សេងៗនៅបារីស បណ្ដាល
អោយយ៉ាងហូចណាស់មនុស្សចំនួនជាង១៥០នាក់ត្រូវស្លាប់ និងមនុស្សជាច្រើន
ទៀតរងរបួស។

          នៅទិក្រុង Rome រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី  Angelio Alfano បានប្រកាស
 ​ដាក់​ស្ថានការណ៍​គ្រា​មាន​អាសន្នខ្ពស់បំផុត ដើម្បីធានាសន្តិសុខ​សំរាប់​ប្រទេសនេះ
 ​និងបូរីវ៉ាទីកង់។ ប៉ូលីស្តនិងកងទ័ពត្រូវបានបង្កើន នៅបណ្ដា​ស្ថាប័នរដ្ឋាភិបាល
​ បូរីវ៉ាទីកង់ ស្ថាប័នការទូត វប្បធម៌ និងអប់រំមានទំនាក់ទំនង​ជាមួយបារាំង។

          ក្នុងពេលនោះដែរ នៅទីក្រុងNew York អាមេរិក អាជ្ញាធរក៏បានប្រកាស​ស
ភាពការណ៍​គ្រាមានអាសន្ន ហើយដាក់ពង្រាយកងកម្លាំងប្រឆាំងភេរវកម្ម ​បន្ទាប់
​ពី​ពេលរឿងហេតុនេះកើតមានឡើង។ បន្ទាប់ពីការវាយប្រហារនេះ​ សម្ព័ន្ធក្រុមហ៊ុន
អាមេរិក ក្រុមហ៊ុនអាកាសចរណ៍ធំៗលើទូទាំងពិភពលោកបានសម្រេចចិត្តផ្អាករាល់
ជើងហោះហើរទៅកាន់បារីស ទោះបីជាព្រលានយន្តហោះបារីសនៅបើកទ្វា ប្រព្រឹត្ត
ទៅជាធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ