បណ្ដាប្រទេសអារ៉ាប់អះអាងនូវសាមគ្គីភាពដើម្បីសន្តិភាពនៅក្នុងតំបន់
(VOVWORLD) -សន្និសីទកំពូលសហព័ន្ធ អារ៉ាប់ (AL) ដែលប្រព្រឹត្តិទៅនៅអារ៉ាប់ប៊ីសាអូឌីតបានអះអាងនូវជំហរដ៏ខ្ជាប់ខ្ជួនអំពីការរក្សាសន្តិភាព និងសាមគ្គីភាពនៅក្នុងតំបន់ ជាពិសេសគឺបណ្ដាបញ្ហាដែលទាក់ទិននឹង យេរូសាឡឹម ស៊ីរី យេម៉ែន និងអ៊ីរ៉ង់។
បណ្ដាប្រទេសអារ៉ាប់អះអាងនូវសាមគ្គីភាពដើម្បីសន្តិភាពនៅក្នុងតំបន់ |
ក្នុងសេចក្តីថ្លែងការណ៍រួមបញ្ចប់សន្និសីទកំពូលប្រចាំឆ្នាំនាថ្ងៃទី ១៥ មេសានោះ AL បានសង្ដត់ធ្ងន់ថា៖ ជម្លោះដែលអូសបន្លាយរយៈពេល ច្រើនទសវត្សរ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលគឺជាបញ្ហាស្នូល ដែលបង្កការព្រួបារម្ភដល់ពិភពអារ៉ាប់ទាំងមូល ។ AL ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេចចិត្តរបស់រដ្ឋអំណាចអាមេរិកស្ដីពីការទទួលស្គាល់យេរូសាឡឹមគឺជារដ្ឋធានីអ៊ីស្រាអែល និងការប្តូរទីតាំងស្ថានទូតអាម៉េរិកពីទីក្រុងតែលអាវីវទៅកាន់ទីក្រុងនេះ ព្រមទាំងសម្ដេងក្ដីសង្ឃឹមថា៖ ប្រទេសទាំងអស់នឹងមិនទៅតាមអាមេរិក ដោយដាក់វិធានការដែលបង្កការខូចខាតដល់អធិបតេយ្យភាពរបស់បណ្ដាប្រទេសអារ៉ាប់ឡើយ។
ស្ដីពីវិបត្តិនៅយេម៉ែននោះ AL បានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ដោយមិនអនុញ្ញាតឲ្យតេអេរ៉ង់គាំទ្រក្រុមជ្រុលនិយម Houthi។
សន្និសីទកំពូល AL ក៏បានអះអាងសារជាថ្មីថាដំណោះស្រាយនយោបាយគឺជាមាគ៌ាតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនៅស៊ីរីផងដែរ៕