បណ្ដាប្រទេសឥស្លាមបានព្រួយបារម្មណ៍អំពីការរីករាលដាលរបស់ IS នៅមជ្ឈឹមបូព៌ា

បណ្ដាប្រទេសឥស្លាមបានព្រួយបារម្មណ៍អំពីការរីករាលដាលរបស់ IS នៅមជ្ឈឹមបូព៌ា - ảnh 1
បណ្ដាប្រទេសឥស្លាមបានព្រួយបារម្មណ៍អំពីការរីករាលដាលរបស់ IS នៅមជ្ឈឹមបូព៌ា (smiic.org)

        Vovworld-បណ្ដាប្រទេសឥស្លាមបានសម្ដែងការព្រួយបារម្មណ៍អំពីការ​រីករាល
​ដាលរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅមជ្ឈឹមបូព៌ាក្នុងកិច្ច​ប្រជុំ​លើក​ទី
៣០របស់គណៈកម្មាធិការអចិន្ត្រៃយ៍អំពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិ
ជ្ជកម្មរបស់អង្គការសហប្រតិបត្តិការឥស្លាម (COMCEC) បាន​​ប្រារព្ធឡើងនៅរដ្ឋធានី
អ៊ីស្តាប៊ុល(ទួរគី)នាថ្ងៃទី២៥វិច្ឆិកា។ សន្និសីទបាន​តម្រង់ការយកចិត្តទុកដាក់ចំពោះ
ស្ថានភាពខ្វះសន្តិសុខក្នុងដំបន់និងការគំរាម​កំហែងកាន់តែធំឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃពី IS។ បណ្ដាដំណាងបានអះអាងថា​បញ្ហាសន្តិសុខជាមូលហេតុសំខាន់រារាំងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ដំបន់។ លោក Sami Al Saqabi ឧបការីអនុរដ្ឋមន្ត្រីទទួលបន្ទុក
បញ្ហាសេដ្ឋកិច្ចគុយវែត​បាន​ចាត់ទុកថា កត្តាសំខាន់បំផុតក្នុងសង្គ្រាមប្រឆាំង IS គឺកាត់
ផ្ដាច់ប្រភព​ជំនួយ​ហិរញ្ញវត្ថុរបស់អង្គការនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ