បណ្ដាស្ថាប័នផ្នែកអង្គការរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​​ ឆ្នាំ១៩៩២

        VOV-នាថ្ងៃទី២៨កុម្ភៈស្ថាប័នផ្នែកជាច្រើននៅទីក្រុងធំចំនួនពីរគឺហាណូយ​
និង​ទីក្រុងហូជីមិញបានរៀបចំបណ្ដាសន្និសីទសន្ទនាយកមតិរួមចំណែកអំពី​
ខ្លឹមសារ​មួយចំនួនក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។

        នៅក្រុងហាណូយក្នុងការជួបសន្ទនា onlines ជាមួយបណ្ដាអ្នកជំនាញការ​
ក្រសួង​យុត្តិធម៍ដោយខ្លោងទ្វាព័ត៌មានអេលិចត្រូនិចរដ្ឋាភិបាលរៀបចំ​បណ្ដា​ដំណាងបានវិភាគខ្លឹមសារពង្រាងធ្វើវិសោធនកម្មក៏ដូចជាចំណុចថ្មីដើម្បីប្រជាជន
ងាយស្រួលទាក់ទងនិងពីនោះមានមតិរួមចំណែកត្រឹមត្រូវដល់គណៈកម្មាធិការ​ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។

បណ្ដាស្ថាប័នផ្នែកអង្គការរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​​ ឆ្នាំ១៩៩២ - ảnh 1
ការជួបសន្ទនា onlines ជាមួយបណ្ដាអ្នកជំនាញការក្រសួងយុត្តិធម៍ដោយខ្លោងទ្វាព័ត៌មានអេលិចត្រូនិចរដ្ឋាភិបាល

        គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញក៏បានរៀបចំសន្និសីទ
រួម​មតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២សំរាប់មន្ត្រីសាសនា
ជនជាតិ​និងជនវៀតណាមនៅឯបរទេស។​ មតិរបស់ដំណាងមួយចំនួនបាន
ចាត់ទុកថា​ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសមស្របនឹងដំណាក់កាល
ប្រទេសជាតិកំពុងអភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិ។​ ទាក់ទិនដល់បញ្ហា
ជំនឿសាសនាប៉ាស្ទ័រ​ Tran Thanh Truyen អគ្គលេខាធិការសមាគម Kito Phuc Lam
សាសនា​វៀត​ណាម​បានស្នើរថា៖

         “មាត្រាទី២៥របស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានឆ្លើយតបនឹង
ស្ថានភាពនាបច្ចុប្បន្ន។​​ មុននេះបានកត់ត្រាថាពលរដ្ឋមានសិទ្ធិសេរីភាពខាង
ជំនឿ​សាសនា ដូច្នេះលើកនេះបានប្តូរវិញថា​ជនគ្រប់រូបមានសិទ្ធិសេរីភាពខាង
ជំនឿ​សាសនា គឺសមស្រប។ នៅមាត្រាទី២៥បានកត់ត្រាថា​ គ្មានអ្នកណាមាន
សិទ្ធិ​រំលោភ​ទៅលើសេរីភាពខាងជំនឿសាសនាឡើយ យើងខ្ញុំសូមស្នើរបន្ថែម
ពាក្សថា គ្មានអង្គការរឺ​អ្នកណា​មានសិទ្ធិ​រំលោភទៅលើសេរីភាពខាងជំនឿ
សាសនា៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ